Connect with us

សន្តិសុខសង្គម

ស្លាប់ ០៨ របួស ០៦ ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំចិន

បានផុស

នៅ

នៅថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាមថ្ងៃទី១គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន១០ លើកបណ្តាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ រងរបួសធ្ងន់ស្រាល ០៦នាក់។

មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ០២លើក មិនគោរពសិទ្ធិ ០៤លើក មិនប្រកាន់ស្តាំ ០២លើក ប្រជែងគ្រោះថ្នាក់ ០១លើក និងបត់គ្រោះថ្នាក់ ០១លើក។

ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃចូលឆ្នាំចិនទី១បើធៀបទៅនឹងថ្ងៃសែនចូលឆ្នាំថ្ងៃទី៩កម្ភៈឃើញថា មានការថយចុះតែចំនួនអ្នកស្លាប់កើនឡើងខណៈថ្ងៃសែនចិនមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបានកើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ រងរបួសសរុប ១១នាក់ រងរបួសធ្ងន់ ១០នាក់ រងរបួសស្រាល ០១នាក់ និងមិនពាក់​មួក​សុវត្ថិភាព ០៧នាក់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម