សន្តិសុខសង្គម
អ្នករងរបួសនៅគិរីរម្យ គឺដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនផ្ដើមចេញពីករណីហិង្សានោះទេ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ចាក់ថា ករណីបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធក្រុមក្មេងទំនើញដេញកាប់គ្នាលើឧទ្យានជាតិគីរីរម្យបណ្ដាលឲ្យមានអ្នកស្លាប់ ករណីនោះគឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ទើបក្រុមទាំងសងខាងទាញដំបង និងមែកឈើដេញវាយគ្នាជាក្រោយ មិនមែនជាករណីដេញកាប់គ្នានោះទេ។ បើតាមរបាយកាណ៍ ករណីនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យ៣នាក់ និងដកហូតម៉ូតូ៣គ្រឿង។

របាយការណ៍បញ្ចាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី នៅលើឧទ្យានជាតិគីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធ រវាងម៉ូតូម៉ាកscopy-i បុកជាមួយម៉ូតូម៉ាកឌ្រីមសង់C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម បណ្ដាលឲ្យភាគីខាងម៉ូតូម៉ាកscopy-i របួសធ្ងន់ម្នាក់(អ្នកឌុប)កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

ប្រភពដដែលបញ្ជាក់ថា នៅវេលាកើតហេតុ ភាគីម៉ូតូ scopy-I គ្នានស្លាកលេខមានគ្នា២នាក់ជិះឌុបគ្នាទៅបុកម៉ូតូ១គ្រឿង ម៉ាកឌ្រីមC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ:1KK-4037 ជិះគ្នា០២នាក់ បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូ scopy-I របួសធ្ងន់ម្នាក់ រួចបក្ខពួកខាងម៉ូតូឌ្រីមសង់មកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើភាគីខាងម៉ូតូ scopy-I និងបក្ខពួកនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានស្ទាក់ឃាត់បានជនសង្ស័យបានចំនួន៣នាក់ឈ្មោះ សេង រ៉ាវ័ន្ត ឈ្មោះ គង់ ណាវី និងឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ។ ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន រីឯភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

ក្នុងករណីនេះសមត្ថកិច្ចដកហូតម៉ូតូចំនួន៣គ្រឿង ១-គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២។ ២-ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ:1KK-4037។ ៣-ម៉ាកសងC125 សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ:1JA-7814។ ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានបញជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សូមបញ្ចាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយត្រូវបានអ្នកលេងបណ្ដាលសង្គមថតបានពីសកម្មភាពក្រុមក្មេងទាំងនោះកាន់ដំបងដេញវាយគ្នា និងបានចែករំលែកតៗគ្នាថា ជាករណីក្មេងទំនើញដេញកាប់គ្នាបណ្ដាលឲ្យមានអ្នកស្លាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់