សន្តិសុខសង្គម
យុវជនម្នាក់បញ្ចប់ជីវិត ប្អូនប្រុសបង្កើតអះអាងដោយសារមានជំងឺរុាំរ៉ៃ
នៅវេលាម៉ោង ១៨:២២នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យុវជនម្នាក់បានធ្វើអត្តឃាត អា-ក-សម្លាប់ខ្លួន នៅក្នុងបន្ទុប់ផ្ទះរបស់ខ្លួន នៅចំណុចភូមិអូរឬស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពរដ្ឋរស់នៅជុំវិញ និងបានរាយការជូនសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្តង។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តែ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មានបងប្អូន ២នាក់ រស់នៅជាមួយម្តាយជាជាស្ត្រីមេម៉ាយ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា តាមការឆ្លេីយបំភ្លឺឈ្មោះ តែ វណ្ណរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្អូនប្រុសបង្កេីតរបស់ជនរងគ្រោះ បានឆ្លេីយបំភ្លឺថា ឈ្មោះ តែ រតនា (សព) កន្លងមកធ្លាប់មានជម្ងឺប្រចាំកាយតាំងពីឆ្នាំ២០១៦ និងបានប្រេីប្រាស់ថ្នាំជំនួយខួរក្បាលជាប្រចាំ។ លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងជាង១១ថ្ងៃត្រង់ ឈ្មោះ តែ រតនា មានជម្ងឺរេីឡេីងវិញ បានចូលក្នុងបន្ទប់ និងចាក់គន្លឹះទ្វារបន្ទប់របស់ខ្លួន លុះដល់វេលាម៉ោង១៨ និង ២២នាទី ឈ្មោះ តែ រតនា (សព) បានយកកូនកាំបិតអា-ក-សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែង។
បន្ទាប់ពីទទួលបានព័ត៌មាន នៅវេលាម៉ោង ១៨:៥០ នាទី ថ្ងៃខែ ឆ្នាំ ដដែល សមត្ថកិច្ចជំនាញអធិការក្រុងក្រចេះ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសខេត្ត មន្រ្តីមន្ទីរពេទ្យបង្អែកខេត្ដក្រចេះ មេភូមិអូរស្សី២ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី បានចុះទៅដល់កន្លែងកេីតហេតុធ្វេីការពិនិត្យកោសល្យវិច័យសាកសព សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ អា-ក-ធ្វេីអត្តឃាត សម្លាប់ខ្លួនឯងពិតប្រាកដមែន។
ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចយើង បានប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក