Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនខ្លួនបុរសដែលសម្ដែងជាតួអង្គស្ត្រីឈ្មោះ គង់ ម៉ូលីកា ទៅតុលាការហើយនៅរសៀលថ្ងៃទី១៤កុម្ភៈនេះ

បានផុស

នៅ

បុរសម្នាក់ដែលប្រឌិតរឿងដើរតួអង្គជាស្ត្រីឈ្មោះ គង់ ម៉ូលីកា បង្ហោះសារចែករំលែកចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរពាក់ព័ន្ធករណីផាកពីន័យកាលពីកន្លងទៅ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា បុរសជាជនសង្ស័យដែលដើរតួអង្គសម្ដែងជាស្ត្រីឈ្មោះ គង់ ម៉ូលីកា មានឈ្មោះ យិន សុផាណា បានចូលរួមរៀបចំប្រឌិតផែនការក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមក្នុងផែនការនេះ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមដើម្បីយកមកអនុវត្តតាមនិតីវិធី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ យិន សុផាណា បានរៀបចំផែនការដោយយកប្រាក់ទៅដាក់នៅកន្លែងវេរប្រាក់មួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយវេរចូលគណនី​ABAរបស់ជនស៊ីវិលម្នាក់ដែលអង្គុយលេង ក្រោយពីជនស៊ីវិលនោះទឹកជូននគរបាលចរាចរណ៍នៅគោលដៅនោះ។

បើតាមលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ យិន សុផាណា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកក៏សូមឲ្យអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារអ្វីមួយ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ។ លោក ជួន ណារិន្ទ បញ្ជាក់ថា សាច់រឿងខាងលើអាចនៅមានបន្តទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ចាប់​​ពលករ​ខុសច្បាប់​​១៣៩នាក់​ភាគច្រើន​ជា​មីយ៉ាន់ម៉ា​ ​​និង​គ្រឿងញៀន​ជាង​១ម៉ឺនគ្រាប់​ ពេល​​ល្បាត​​​ព្រំដែន​ត្រឹម១ថ្ងៃ​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលព្រហ្មទណ្ឌបង្ក្រាបឧក្រិដ្ឋជនចាប់​ជំរិត​២នាក់ ដែលប្រព្រឹត្ត៦ករណី ខណៈជនរងគ្រោះម្នាក់ត្រូវបានរំដោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម