Connect with us

សន្តិសុខសង្គម

បុរសម្នាក់​ស្រវឹង​ស្រា វាយ​​ប្រពន្ធ​ហើយ​ ត្រូវ​ប្រពន្ធ​ចុះ​ចោល​ តូច​ចិត្ត​រត់​ទៅចង.ក

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ មាន​ហេតុការណ៍ មួយ​បង្កឡើង​ដោយសារ​បុរស​ម្នា​ក់​មាន​វ័យ​ជិត​៥០​ឆ្នាំ​សង្ស័យ​មាន​វិបត្តិ​នៅក្នុង​គ្រួសារ​បាន​ចង.ក​បញ្ចប់ជីវិត​នៅក្រោម​ដើម​ស្វាយ​ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំង​ព្រឹក​តែម្តង​ដែល​ករណី​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ក្នុងភូមិ​ឆ្អើម សង្កាត់​សំរោង ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ព្រឹក​ថ្ងៃ ទី​១៣​ខែ កុម្ភៈ​ឆ្នាំ​២០២៤​នេះ​។

ប្រភព​ពី​លោក​គួច​លី ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានបញ្ជាក់​ប្រាប់​ឱ្យ​ដឹងថា កាលពី​ល្ងាច​មិញ​នេះ​ ជនរងគ្រោះ​ដែល​គេ​ស្គាល់​ឈ្មោះថា ញ៉ា​ញ់​រ៉ា ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​យោធា​រស់នៅ​ភូមិ​ឆ្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង បាន​ហូបចុក​ជាមួយ​គាត់​ក្នុង​កម្មវិធី​សែនអ្នកតា លុះ​ព្រឹក​ឡើង​ក៏​មាន​អ្នកភូមិ​ឆោឡោ​ថា ឈ្មោះ​រ៉ា​បាន​ចងក​បញ្ចប់ជីវិត​​នៅក្រោម​ដើម​ស្វាយ​បាត់ទៅហើយ រួច​ក៏​ពុំ​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ដែរ​។

បើ​យោង​តាម​ប្រភព​ពី​កូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ​រ៉ានី បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០២៤​ថា នៅ​យប់មិញ​គាត់​បានដឹងថា ម្តាយ​នឹង​ឪពុក​របស់ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​នៅ​យប់មិញ​នេះ​បន្ទាប់មក​ម្តាយ​បានខ​ល​ទៅប្រាប់​គាត់​ថា ឪពុក​កូន​ឯង​មកពី​ផឹកស្រា​ស្រវឹង​ហើយ​ថែមទាំង​ប្រើ​ហិង្សា​មកលើ​ម៉ែ​ថែមទៀត​។

កូនស្រី​ដដែល​បាន​អះអាង​បន្ត​ទៀត​ថា គ្រាន់តែ​លឺ​ចឹ​ង​លុះ​ម៉ោង​ប្រហែលជា​១១​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ​២០២៤​ ក្រោយពី​គាត់​ចេញពី​ធ្វើការ​ក៏​ប្រញាប់​ប្រញាល់​មក​យក​ម្តាយ​នឹង​កូន​ទៅ​សម្រាក​នៅផ្ទះ​បង ​នៅឯ​ភូមិ​ភ្នៀ​ត លុះ​ព្រឹក​ឡើង​ក៏មាន​គេ​ប្រាប់ថា ឪពុក​គាត់​បាន​ចងក​សម្លាប់ខ្លួន​បាត់​ទៅ​ហើយ ដោយឡែក​រឿង​នៅ​ក្រុមគ្រួសារ​គាត់ មានរឿង​ឈ្លោះប្រកែក​រហូតមក​ជាច្រើន​លើក​ច្រើនសា​រហើយ​ដែល​ឪពុក​គាត់​តែងតែ​វាយ​ធ្វើបាប​ម្តាយ តែ​កាលពី​យប់មិញ​នេះ​មានរឿង​ធំ ពីព្រោះ​ឪពុក​គាត់​បាន​វាយដំ​ទៅលើ​ម្តាយ​យ៉ាងធ្ងន់ធ្ងរ​ទើប​គាត់​ទ្រាំ​ពុំបាន​ក៏​រត់​ចេញពីផ្ទះ​ទៅ​សម្រាក​នៅ​ភូមិ​ភ្នៀ​ត មួយវិញទៀត​ឪពុក​គាត់​បាន​និយាយប្រាប់​ម្តាយ​គាត់​ថា ប្រសិនបើជា​រត់ចោល​គាត់​ព្រឹកស្អែក​នេះ​ចាំ​មក​ទទួលយក​សព​គាត់​ទៅធ្វើ​បុណ្យ​ផង​។

គួរ​រំលឹក​ថា ក្រោយ​កើតហេតុ​រួច​សមត្ថកិច្ច​ប៉ុ​ស្តិ៍​និង​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​សំរោង បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ចុះមក​ពិនិត្យ​ដល់ទី​តាំង​ផ្ទះ​ជនរងគ្រោះ​ផ្ទាល់​នឹង​បានធ្វើ​កោសល្យ​វិច័យ ជាមួយ​ក្រុមគ្រូពេទ្យ​ដើម្បី​ឱ្យ​ដឹង​ពី​ការបាត់​បង់ជីវិត​ជនរងគ្រោះ​ពិតប្រាកដ​នឹង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ​ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ១៥ នាទីutes មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ១៩ នាទីutes មុន

នាយករដ្ឋមន្ត្រីថាស្ថេរភាពនៅកម្ពុជាបង្កើតជំនឿចិត្តដល់ BVLGARI

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ជនជាតិឥណ្ឌា២០០០នាក់កំពុងធ្វើការជាបុគ្គលិកឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា

ព័ត៌មានជាតិ៤៨ នាទីutes មុន

គណៈប្រតិភូគណៈកម្មការទី ៨ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងវិស័យការងារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម