Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បង្កើតក្រុមការងារស្រាវជ្រាវត្រួតពិនិត្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន

បានផុស

នៅ

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចបង្កើតក្រុមការងារចុះត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀន។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៥កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្កើតក្រុមការងារចុះស្រាវជ្រាវត្រួតពិនិត្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការដាក់ជូនលោកស្នងការរង នាយការិយាល័យពាក់ព័ន្ធ និងលោកអធិការខណ្ឌទាំង១៤ ដើម្បីចុះអនុវត្តឲ្យមានប្រសិទ្ធិភាព ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យលោកស្នងការរង នាយការិយាល័យ និងលោកអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបល្បែងផ្សងសំណាងដែលគ្មានច្បាប់អនុញ្ញាត ល្បែងផ្សងសំណាងហួសសុពលភាពអាជ្ញាបណ្ណ និងល្បែងផ្សងសំណាងស្របច្បាប់តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាបណ្ណ និងបង្កើតក្រុមការងារចុះត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលលួចផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀនផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ​លោក ​ឃួ​ង ស្រេង ​អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ​បន្ទាន់​មួយជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ ​និង​ប្រធាន​ផ្សារ​ទាំង​២៥ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មាននៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ។

បើតាមលោក ​ឃួ​ង ស្រេង ចំពោះ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង​ចំនួន​១០ក្រុម​ហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦ ស្មើនឹង​ជាង​៦០​ទីតាំង ដែល​ហួស​សុពលភាព គឺ​មិន​អនុញ្ញាត​ឲ្យ​បន្ត​បើក​អាជីវកម្ម​ទៀត​ទេ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​អាជីវកម្ម​របស់ខ្លួន អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បង្ក្រាប​ជាបន្ទាន់ ព្រោះ​ជាទី​តាំង​ដែល​ខុសច្បាប់ ហើយ​ចំពោះ​ទីតាំង​ថ្មី​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ទេ​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម