Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ៖ មិនមានករណីឆក់ទ្រព្យសម្បត្ដិ​ពីជន​បរទេសណាម្នាក់នៅផ្លូវព្រះស៊ីសុវត្ថិនោះទេ

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧កុម្ភៈនេះថា ករណីបង្ហោះចែកចាយលើបណ្ដាញសង្គមថាមានករណីឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសនៅផ្លូវព្រះស៊ីសុវត្ថិនោះ គឺមិនពិតនោះទេ ករណីនោះគឺជាករណីយកឡាមកាត់ខ្សែកាបូប និងលួចទូរស័ព្ទដៃ។ ហើយករណីនេះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យរួចហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ ហើយសមត្ថកិច្ចក៏មិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់រងគ្រោះដោយសារអំពើចោរកម្មផងដែរ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នអំពីបញ្ហាសន្ដិសុខនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនមានព័ត៌មាន ឬរបាយការណ៍ករណីឆក់ទ្រព្យសម្បត្ដិរបស់ជនបរទេសណាមួយនោះទេ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ គឺមានតែករណីជនជាតិឆែក ស្រវឹងដេកលើបង់នៅសួនច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សែកាបូប និងលួចទូរស័ព្ទដៃ ហើយករណីនេះជនសង្ស័យចំនូន០១នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបុរសជនជាតិឆែកដែលជនរងគ្រោះក្នុងអំពើយក​ឡាមកាត់ខ្សែកាបូបនោះ មកទទួលសម្ភារៈរបស់ខ្លួនវិញ និងដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីឆក់ លួច ឱ្យទាន់បានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម