Connect with us

សន្តិសុខសង្គម

Update៖ ករណី​ទារិកាស្លាប់​ក្បែរមាត់ស្រះ សមត្ថកិច្ច​អះអាង​​ម្តាយ​ពាក់ព័ន្ធ​

បានផុស

នៅ

សមត្ថកិច្ចកំពុងធ្វើការឃុំខ្លួនស្ត្រីម្នាក់ជាបណ្ដោះអាសន្ន និងត្រៀមកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទឃាតកម្មទៅលើកូនរបស់ខ្លួន បន្ទាប់ពីស្ត្រីរូបនោះបាន​សារភាពកុហកប្រាសចាកពីការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងភូមិ ដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពទារិកាដ៏តូចមួយអណ្ដែត​នៅក្នុងទឹកស្រះចិញ្ចឹមត្រីមួយកន្លែងរបស់ម្ចាស់ឈ្មោះ ស្រស់ ភេទប្រុសអាយុ ៦៥ ឆ្នាំ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកនៅថ្ងៃទី ១៦ ខែកុម្ភៈកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងកោសល្យវិច័យបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចុះធ្វើការនាំខ្លួនស្ត្រីម្នាក់ឈ្មោះ ឃួម សំណាង អាយុ ២០ ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុនិងត្រូវជាម្ដាយរបស់សពទារិកានោះយកទៅសាកសួរនៅអធិការដ្ឋាន។

បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពរបស់ស្ត្រីរូបនោះរួចមក និងក្រោយពីធ្វើការស្រាវជ្រាវទើបសមត្ថកិច្ចជំនាញបានអះអាងថាពាក្យសារភាពរបស់ស្ត្រីជាម្ដាយគឺជាពាក្យកុហកទាំងស្រុង ដើម្បីគេចឲ្យផុតពីសំណាញ់ច្បាប់។ ជនសង្ស័យ​បានអះអាង​ថា កូនរបស់នាងរលូតធ្លាក់មកនៅក្នុងបន្ទប់ទឹកពុំមានដកដង្ហើម ទើបនាងយកទៅទុកនៅមាត់ច្រាំងនៃស្រះចិញ្ចឹមត្រីក្បែរផ្ទះនាង។

ជុំវិញបញ្ហានេះ សមត្ថកិច្ចជំនាញបានគូសបញ្ជាក់ថា ករណីនេះគឺជារឿងឃាតកម្មព្រោះក្រោយពីសមត្ថកិច្ចធ្វើការវិភាគ និងវះកាត់ទៅលើសពទារិកាទៅតាមបច្ចេកទេសជំនាញទើបដឹងថា សពទារិកានោះគឺកើតមកនៅមានដង្ហើមដកនៅឡើយហើយនាងមិនបានច្រកថង់ខ្មៅដូចពាក្យសារភាពនោះទេ ដោយនាងបានយករ៉ូបរបស់នាងក្រសោបទារិកានោះលូនចូលតាមរបងដែលហ៊ុំព័ទ្ធស្រះចិញ្ចឹមត្រីហើយបានបោះសពកូនរបស់ខ្លួនទៅក្នុងស្រះទឹកនោះតែម្ដង ដែលធ្វើឲ្យចំណុចខ្លះនៅលើរាងកាយសពទារិកាត្រូវបានត្រីស៊ីដោយអន្លើ។

ក្រោយពីរកឃើញចំណុចសង្ស័យ​ខ្លះៗជុំវិញបទល្មើស ទើបសមត្ថកិច្ចជំនាញបានចោទប្រកាន់ស្ត្រីជាម្ដាយពីបទឃាតកម្មទៅលើកូនរបស់ខ្លួន ដែលបច្ចុប្បន្នសមត្ថកិច្ចត្រៀមបញ្ជូនខ្លួនស្ត្រីរូបនេះទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៧ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម