Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ខេត្ត​ក្រចេះ ចុះ​រឹតបន្តឹង​យានយន្ត​​កែច្នៃ​ខុស​បច្ចេកទេស​

បានផុស

នៅ

ក្រុម​ការងារ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​ក្រចេះ សហការ​ជាមួយកម្លាំង​អធិការរដ្ឋាននគរបាល​ស្រុកឆ្លូង ចុះ​រឹត​បន្តឹងនិង​ចាត់​វិធាន​ការ​ចំពោះ​យានបន្ត​កែច្នៃ​ខុស​បច្ចេកទេស ត្រង់​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៧៣ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ ដឹកនាំដោយលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តក្រចេះ បាន​សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកឆ្លូង ធ្វើការចុះពិនិត្យនិងឃាត់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ស្ថិតក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

​ចំពោះ​ប្រតិបត្តិការណ៍​នេះ​ ជា​លទ្ធផល​ក្រុមការងា​រធ្វើការ​ត្រួតពិនិត្យ និងវាស់វែងតាមលក្ខណៈបច្ចេកទេស​ឃាត់​បានរថយន្ត​ចំនួន ១២ គ្រឿង ក្នុងនោះមានចំនួន ០៤ គ្រឿង ដែល​ខុស​បច្ចេកទេសលើស​កម្ពស់ពី ៣ តឹក ទៅ ៦ តឹក ពី​បទដ្ឋានបច្ចេកទេសយានយន្ត។

ដោយឡែក​នៅថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ​នេះ បានកាត់ទ្រុងរថយន្តចំនួន ៤ គ្រឿង។ ចំណែកឯរថយន្តចំនួន ០៨ គ្រឿងទៀត ដែលមិនមានខុសលក្ខណៈបច្ចេកទេស ក្រុមការងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតានិងបានណែនាំ​ឲ្យបន្តផ្សព្វផ្សាយដល់ម្ចាស់យានយន្ត ដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈដទៃទៀតឲ្យបន្តចូលរួមគោពច្បាប់ចរាចរណ៍​ផ្លូវគោកឲ្យបានគ្រប់គ្នា។

ជាមួយនោះ ក្រុមការងារបានធ្វើការណែនាំដល់អ្នកបើកបរ និងម្ចាស់យានយន្តត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងឲ្យបានត្រឹមត្រូវទើប​ឲ្យ​បន្តដំណើរទៅមុខបាន៕

គួរ​បញ្ជាក់​ថា ចំពោះផែនការបន្តរបស់ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស និង​បន្តអនុវត្តរឹតបន្តឹង​នៅតាមគោលដៅលើដងផ្លូវ ដើម្បី​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណង​ឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរ និងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង៕

ដោយ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម