សន្តិសុខសង្គម
នគរបាលចាប់ខ្លួនមនុស្ស២១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស បានក្រសោបចាប់ខ្លួនជនសង្ស័យចំនួន២១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀនផ្សេងៗគ្នាសរុបចំនួន១២២ករណី ដែលមានការថយចុះធៀបនឹងសប្ដាហ៍កន្លងទៅ។ សប្ដាហ៍កន្លងទៅ នគរបាលចាប់ខ្លួនមនុស្ស២៩៤នាក់ ក្នុងករណីគ្រឿងញៀនសរុប១៣៣ករណី ទូទាំងប្រទេស។
ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ គ្រាន់តែក្នុងខែមករាកន្លងទៅ នគរបាលជាតិបានបង្ក្រាបករណីគ្រឿងញៀនចំនួន៥៤៣ករណី ឃាត់ខ្លួនមនុស្ស ១.២៧៨នាក់៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ