Connect with us

សន្តិសុខសង្គម

ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ចូលខ្លួនបំភ្លឺក្រោយបង្ហោះព័ត៌មានមិនពិត

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផេកហ្វេសប៊ុក គុណ ឪពុកម្តាយ ដែលបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតមានឈ្មោះ ស្វាយ ផល្លា បុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈចំពោះការបង្ហោះព័ត៌មានគ្មានប្រភពច្បាស់លាស់បំពុលសង្គម។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតនេះតទៀត។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២០កុម្ភៈ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសច្រានចោលពីការចុះផ្សាយព័ត៌មានមួយរបស់គណនីផេកឈ្មោះ គុណ ឪពុកម្តាយ ដែលបានចុះផ្សាយពីការតាមចាប់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀនរបស់កម្លាំងស្នងការរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺកើតឡើងនៅបរទេសមិនមែននៅកម្ពុជានោះទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុប​ចោល​​ខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីច្បាប់។

គណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សា​លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យោងតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ គុណ ឳពុកម្តាយ បានសរសេរបង្ហោះចែកចាយថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សា​លើកុមារនៅក្នុងសាលារៀន បើបងប្អូនមានមុខសញ្ញានៅកន្លែងណាមួយ សូមផ្ដល់ព័ត៌មានឲ្យស្នងការ ជួយShare ផងបងប្អូនឲ្យឆាបចាប់បាន»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម