សន្តិសុខសង្គម
ស្នងការរាជធានី ចេញសេចក្ដីបំភ្លឺ ក្រោយមានមតិរិះគន់រឿងហាមឃាត់អ្នកកែច្នៃរថយន្ដអគ្គិសនីចល័តដឹកភ្ញៀវទេសចរតាមផ្លូវសាធារណៈ
ក្រោយមានមតិរិះគន់ពាក់ព័ន្ធករណីមន្ត្រីនគរបាលចុះហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តដឹកភ្ញៀវទេសចរតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេក្ដីស្រាយបំភ្លឺមួយដើម្បីចៀសវាងមានការយល់ច្រឡំ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការប្រកបមុខរបរធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្តដែលធ្វើដំណើរតាមដងផ្លូវ គឺមានការប្រើប្រាស់មធ្យោបាយជាពិសេសរថយន្តត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខ និងល្បឿន។ ប៉ុន្តែច្បាប់បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្មបើកភោជនីយដ្ឋាននៅក្នុងកន្លែងទេសសចរណ៍ដើរកម្សាន្តស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការចាក់ចម្រៀងច្រៀងរាំគងរំពង និងពិសារស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យបង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អនៅក្នុងសង្គម។ ម្យ៉ាងវិញទៀតការដឹកភ្ញៀវបម្រើសេវាស្រាបៀរជូនដល់ភ្ញៀវចំពោះមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រសិនពួកគាត់ស្រវឹងខ្វះការប្រុងប្រយ័ត្នក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុណាមួយពេលធ្វើដំណើរលើដងផ្លូវ តើអាចធានាសុវត្ថិភាពដល់ភ្ញៀវបានទេ។ ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈតាមរយៈធ្វើដំណើរចល័តលើដងផ្លូវបែបនេះ ជាការជំរុញឱ្យអ្នកដទៃនាំគ្នាធ្វើសកម្មភាពតាមគ្នាបង្កប៉ះពាល់សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអញ្ជើញអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈនៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការហាមឃាត់ និងអប់រំបញ្ឈប់សកម្មភាពនេះតទៅទៀត ព្រោះសកម្មភាពដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈនេះបានបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?