សន្តិសុខសង្គម
អគ្គិភ័យឆេះទីតាំងលក់ និងប៉ះកង់រថយន្ដរាលដាលដល់ផ្ទះអ្នកជិតខាង
អគ្គិភ័យឆាបឆេះទីតាំងលក់ និងប៉ះកង់រថយន្ដមួយកន្លែងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៅឡើយបានរងការខូចខាតសម្ភារអស់មួយចំនួនធំ និងបន្តរាលដាលដល់ផ្ទះលក់បាយក្បែរនោះខូចខាតសម្ភារអស់មួយចំនួនដែរ។

ហេតុការណ៍ឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងករណីអគ្គិភ័យឆេះនេះនៅឡើយទេ កំពុងស្រាវជ្រាវ ខណៈទីតាំងនេះគេបានសាងសងសណ្ឋាគារមិនទាន់រួចរាល់នៅឡើយ។

ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ដ។ ក្នុងករណីនេះអគ្គិភ័យបានលេបត្របាក់សម្ភារៈដូចជា ម៉ាស៊ីនភ្លើង២គ្រឿង ទូកាហ្វេ១ ទូទឹកកក១ ម៉ាស៊ីនដកកង់ឡាន១ កង់ឡាន១ពាន់គ្រាប់(ថ្មី)យ៉ាន់ឡាន១ពាន់។ ចំណែកផ្ទះលក់បាយខូចខាតសម្ភារ:ដូចជា កូនក្រឡឹងឈើប្រភេទឆ្នង់ និងសុក្រម៦គ្រាប់ គ្រែឈើចំនួន២ តុបាយឈើ២ គ្រែឈើបេង២។ ដោយឡែកតាបឈូសឈើចំនួន២ និងឈើមួយចំនួនត្រូវបានឆេះអស់ នៅខាងក្រោយទីតាំងលក់កង់នោះ។

ក្រោយហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យចុះមកតាមបណ្តាស្រុកផ្សេងៗចុះមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា គ្រាន់តែឆេះផ្ទះអស់៥០% តែប៉ុណ្ណោះ មិនបាត់បង់អាយុជីវិតនោះទេ៕
អត្ថបទ៖ វុទ្ទឦសាន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ