សន្តិសុខសង្គម
សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាច់សោ-កម៉ូតូ
កម្លាំងសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ជាមុខសញ្ញាកាច់សោករម៉ូតូពលរដ្ឋយ៉ាងសកម្ម។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែរឃ្លាំងអេតចាយមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវ ភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងដែរថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំង ៣ នាក់ ជិះម៉ូតូឌុបគ្នា ម៉ាកស៊ុយស៊ូគីវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7029 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចហៅសួរនាំស្រាប់តែជនសង្ស័យទាំង ៣ នាក់ ធ្វើសកម្មភាពជិះរត់គេចតែម្តង ព្រមទាំងបើកម៉ូតូកៀរម៉ូតូសមត្ថកិច្ចថែមទៀត រហូតដួលម៉ូតូខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ឆែកមើលក៏ឃើញមានវត្ថុតាងមួយចំនួន សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោករម៉ូតូផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ៣ នាក់ រួមទាំងម៉ូតូ និងវត្ថុតាងមួយចំនួនទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖សុខា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ