សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះលក់សម្ភារកង់រថយន្តស្ទើរអស់ទាំងស្រុង នៅក្រុងបានលុង
រតនគិរី ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងស្ទើរអស់ទាំងស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះតែប៉ុណ្ណោះ។

ដោយសារមានការយកចិត្តទុកដាក់និងចុះជួយអន្តរាគមន៍ផ្ទាល់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មិនថាយប់ជ្រៅ កំពុងតែសម្រាកលង់លក់ស្កប់ស្កល់នោះឡើយ ឲ្យតែប្រជាពលរដ្ឋមានបញ្ហានៅក្នុងមូលដ្ឋាន គឺលោកតែងតែចុះជួយនិងអន្តរាគមន៍ជានិច្ច។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
លោក ឈុន សារឿន ស្នងការរងទទួលផែនពន្លត់អគ្គិភ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤កុម្ភៈថា ជនរងគ្រោះទី១-ឈ្មោះ ឃាង ហ៊ួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កង់ឡាននិងប៉ះកង់ឡាន រួមទាំងលក់យ៉ាន់កង់ឡានគ្រប់ប្រភេទផ្ទះមួយល្វែងធំ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី និងសម្ភារខូចខាតអស់ទាំងស្រុងរួមមាន: ម៉ាស៊ីនភ្លើង២គ្រឿង,ទូកាហ្វេ១,ទូទឹកកក១,ម៉ាស៊ីនដកកង់រថយន្ត១,កង់រថយន្ត១ពាន់គ្រាប់(ថ្មី),យ៉ាន់រថយន្ត១ពាន់។ មិនទាន់អាចសន្និដ្ឋានបានថា តើមូលហេតុនៃការឆាបឆេះនេះផ្តើមចេញពីអ្វីនៅឡើយទេ ខណៈម្ចាស់ផ្ទះកំពុងតែធ្វើដំណើរមកពីភ្នំពេញមិនទាន់ដល់ផ្ទះផង ក៏ជួបហេតុការណ៍នេះកើតឡើង។

លោក ឈុន សារឿន ស្នងការរងបានបន្តថា ជនរងគ្រោះទី២-ឈ្មោះ ឡាច ចាន់សុវ៉ាត ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ,សង្កាត់កើតហេតុខាងលើ។ បានបាត់បង់សម្ភារនិងខូចខាតផ្ទះចំនួនមួយខ្នង ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី មានឡៅតឿឈើផ្នែកខាងក្រោយចំនួន១បន្ទប់។សម្ភាររួមមាន: គ្រែឈើកោងចំនួន១, តុឈើ ចំនួន១ របស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ សរុបជាទឹកប្រាក់ នៃការខូចខាតមានចំនួន៦ម៉ឺនដុល្លារអាមេរិក។

សមត្ថកិច្ចជំនាញការិយាល័យអគ្គិភ័យកំពុងតែស្រាវជ្រាវ ដើម្បីរកប្រភពជាក់លាក់ ក្នុងចេតនាណាមួយដើម្បីបំផ្លិចបំផ្លាញរបស់អ្នកដទៃ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងការិយាល័យជំនាញបានចេញរថយន្ត ពន្លត់អគ្គិភ័យចំនួន ៧គ្រឿង រថយន្តក្នុងស្នងការដ្ឋាននគរបាលខេត្ត មានចំនួន ៣គ្រឿង រថយន្តអធិការស្រុកអូរជុំចំនួន១គ្រឿង រថយន្តអធិការស្រុកបរកែវចំនួន១គ្រឿង រថយន្តអធិការស្រុកកូនមុំចំនួន១គ្រឿង និងរថយន្តអធិការស្រុកលំផាត់ចំនួន១គ្រឿងផងដែរ។

ប្រើប្រាស់ទឹកសរុបអស់ចំនួន៣៦រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានហើយ ភ្លើងបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានបាញ់ពន្លត់ការពារផ្ទះអ្នកជិតខាងមិនឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបានឡើយ៕
ដោយ ៖ វុទ្ធឦសាន







-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ