Connect with us

សន្តិសុខសង្គម

១ យប់ ផ្ទះ ២ ខ្នង ត្រូវអគ្គិភ័យបំផ្លាញគ្មានសល់

បានផុស

នៅ

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង ដែល​នៅ​ស្រុក​ផ្សេងគ្នា ត្រូវ​អណ្ដាតភ្លើង​ឆេះ​បំផ្លាញ​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​មិន​បាន​នៅ​ដូចគ្នា ដោយ​មួយ​ខ្នង​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ទី ១ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២៤ វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ នៅ​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយមាន​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ០១ លើក ទំហំ ៥ x ៦ ម៉ែត្រ ប្រក់​ប្រូ​ស៊ីម៉ងត៍ ឆេះ​អស់ទាំង​ស្រុង។ ម្ចាស់​ផ្ទះ​មាន​ឈ្មោះ សុខ សុង ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង ហើយ​ផ្ទះ​ដែល​ឆេះ គឺ​សាងសង់​នៅ​ក្នុង​ដីចម្ការ។ ចំណែក​ការ​ខូចខាត​រួមមាន ៖ ម៉ូទ័រ​ចំនួន ០៧ គ្រឿង ,ធុង​ទឹកកក ២០០ លីត្រ ០១ ធុង ,ម៉ាស៊ីន​អារ​ឈើ ០១ គ្រឿង, ម៉ាស៊ីន​ឈូស​ទឹកកក ០១ គ្រឿង, សូឡា ០២ ផ្ទាំង, បញ្ហា​នេះ សមត្ថកិច្ច​កំពុង​រក​មូលហេតុ​ឆេះ មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត។

ដោយឡែក ហេតុការណ៍​ទី ២ នៅ​វេលា​ម៉ោង ១២ យប់ ក្នុង​ថ្ងៃ​ដដែល ក៏​មាន​ករណី​អគ្គិភ័យ​កើត​ឡើង ១ លើក ដែរ ដោយ​ឆេះ​ផ្ទះ​របស់​ឈ្មោះ ផល សូត្រ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​រុំ​ជៃ ឃុំ​ស្នឹង ស្រុក​បាណន់។ ផ្ទះ​មាន​ទំហំ ៧ ម × ៤ ម ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ពេល​ឆេះ​ផ្ទះ ម្ចាស់​មិន​នៅ​ ទៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម នៅតែ​កូន​ចំនួន ២ នាក់។ ចំពោះ​មូលហេតុ កូនប្រុស​ឈ្មោះ ឈា សាំង​ស៊ី​ល ភេទ​ប្រុស អាយុ ១៥ ឆ្នាំ បាន​អុជ​ធូប​លើ​ហ៊ឹង​ក្បាល​គ្រែ​ទុកចោល ហើយ​នាំ​ប្អូនស្រី​ទៅ​ដេក​នៅផ្ទះ​តា​យាយ​ក្បែរ​នោះ តែ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ក្បែ​រនោះ ជួយ​ពន្លត់ បណ្តាល​ឲ្យ​ខូចខាត​អស់​គ្រឿង​ម៉ូទ័រ​តូចៗ ៦ គ្រឿង គ្រែ​ឈើ ១ តុ​ឈើ ៣ និង​សម្ភារៈ​ក្នុង​ផ្ទះ ១ ចំនួន​ទៀត។ ករណី​ទាំងពីរ​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម