សន្តិសុខសង្គម
ឆ្នោតឡូតូគ្មានអាជ្ញាបណ្ណជាង៥០០ទីតាំង ត្រូវបានរកឃើញនៅទូទាំងខេត្តតាកែវ
ល្បែងឆ្នោតឡូតូតាមអនឡាញជាង៥០០ទីតាំងទូទៅខេត្តតាកែវ ពុំមានច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្មទេ(គ្មានអាជ្ញាបណ្ណ)។ នេះបើតាមការបញ្ជាក់ពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងការណែនាំអំពីបញ្ហាគ្រឿងញៀន នៅទូទាំងខេត្តតាកែវ ។

ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលដែលដាក់ចេញការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាឲ្យអាជ្ញាធរស្រុក ក្រុង ទាំង១០ បិទជាបន្ទាន់នូវរាល់ទីតាំងឆ្នោត អនឡាញ គ្មានច្បាប់អនុញ្ញាត ដែលមានរហូតដល់៥០១ទីតាំងទូទាំងខេត្តតាកែវ ខណៈក្រុមហ៊ុនឆ្នោតស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតែ៤ក្រុមហ៊ុន និងស្ថិតនៅក្នុងក្រុងដូនកែវតែមួយប៉ុណ្ណោះ។

ដោយឡែកបើផ្អែតតាមរបាយការណ៍គណៈគ្រប់គ្រងល្បែងផ្សងសំណាង គឹតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តតាកែវ ល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណមានតែ៤ក្រុមហ៊ុនប៉ុណ្ណោះ ក្នុងនោះមាន៖
១ ឆ្នោតដំរីមាស ម្ចាស់អាជីវកម្មឈ្មោះ ឃិន ជាសូ ទីតាំងនៅបូរីរស្មី ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។
២ ឆ្នោតម៉ូឡែន ម្ចាស់អាជីវកម្មឈ្មោះ ស៊ូ គង់សារ៉ាស៊ី ទីតាំងនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ។
៣ ឆ្នោតម៉ូឌែនឡូតូធើវីក ម្ចាស់អាជីវកម្មឈ្មោះ សុផារី ធីបី ឌីវេឡុបមេន ទីតាំងនៅខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។
៤ ឆ្នោតលាភមហាសម្បត្តិ ម្ចាស់អាជីវកម្មឈ្មោះ ម៉ែន សិវណ្ណារិទ្ធី ទីតាំងនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ក្រៅពីនេះ គឺមិនមានអាជ្ញាបណ្ណទេ។

ក្នុងរបាយការណ៍នោះផងដែរបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះអាជ្ញាបណ្ណ១ គឺប្រកបអាជីវកម្មបានតែមួយកន្លែងប៉ុណ្ណោះ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក ករណីល្មើស ត្រូវអនុវត្តតាមច្បាប់បង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់