សន្តិសុខសង្គម
មិនដល់២៤ម៉ោង សមត្ថកិច្ចឃាត់ខ្លួនជនឆក់ទូរសព្ទមុខសួនច្បារណាហ្គា១ និងប្រគល់ទូរសព្ទទៅជនជាតិរុស្ស៊ីវិញ
នៅម៉ោង៣៖០០នាទី រសៀលថ្ងៃទី២៦ ខែកុម្ភៈ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានឆក់ទូរសព្ទរជនជាតិរុស្ស៊ី កាលពីវេលាម៉ោង៩៖០០នាទីយប់យប់ថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមសំណេរដដែល គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់ទូរសព្ទ័ដៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះចាន់ រស្មី ភេទប្រុស ជាតិខ្មែរ នៅចំណុចក្បែរស្ពាននាគភ្លោះចេញកោះពេជ្រ។ ការឃាត់ខ្លួននេះ គឺនៅក្រោយពេលដែលជនសង្ស័យ បានឆក់ទូរសព្ទរបស់ជនជាតិរុស្ស៊ី កាលពីម៉ោង៩៖០០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ នៅត្រង់ចំណុចសួនច្បារមុខណាហ្គា១ ផ្លូវសួនច្បារសម្តេច សង្កាត់ទន្លេបាសាក់ចំការមន។ ជនសង្ស័យដដែល មានទីលំនៅមិនពិតប្រាកដ និងគ្មានមុខរបរឡើយ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានតេស្តរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន។
សមត្ថកិច្ចក៏បានប្រគល់ទូរសព្ទដៃម៉ាកXiaomi11 ULTRA ពណ៌ខ្មៅ គ្មានសុីម តាមការស្នើរបស់ជនរងគ្រោះជនជាតិរុស្ស៊ី ឈ្មោះBULAT SULEIMANOV ភេទប្រុស ជនជាតិរុស្សី ស្នាក់នៅខុនដូរPK ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរ បុគ្គលិកក្រុមហ៊ុនផ្នែកអាយ.ធី។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា តាមរយៈទំព័រហ្វេសប៊ុក ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានប្រាប់ពលរដ្ឋខ្លួនដែលមករស់នៅ ឬមកកម្សាន្តនៅរាជធានីភ្នំពេញត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសន្តិសុខផ្ទាល់ខ្លួន ពីព្រោះស្ថានទូតរុស្ស៊ីបានកត់សម្គាល់ឃើញថាទីក្រុងភ្នំពេញមួយរយៈចុងក្រោយមានការកើនឡើងលើបញ្ហាចោរកម្ម ជាពិសេសនៅតាមដងផ្លូវព្រះស៊ីសុវត្ថិដែលមានករណីឆក់កាបូប និងសម្ភារៈភ្ញៀវនៅពេលកំពុងធ្វើដំណើរតាមផ្លូវ។
ក៏ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឆ្លើយតបទៅកាន់ស្ថានទូតរុស្ស៊ីវិញថា មិនមានការកើនឡើងនូវករណីចោរឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិដូចការកត់សម្គាល់របស់ស្ថានទូតឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ