សន្តិសុខសង្គម
រយៈពេលមួយសប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យលេងល្បែងស៊ីសងខុសច្បាប់ ១៥នាក់
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាក្នុងសប្ដាហ៍ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់។

បើតាមអ្នកនាំពាក្យរូបនេះ ករណីលេងល្បែងស៊ីសងខុសច្បាប់សរុបនោះមាន នៅខេត្តតាកែវ ២ទីតាំង ខេត្តឧត្តរមានជ័យ ១ទីតាំង ខេត្តត្បូងឃ្មុំ ២ទីតាំង ខេត្តកំពត ៣ទីតាំង និងខេត្តបាត់ដំបងមាន ១ទីតាំង។ ដោយឡែក ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ១៥នាក់នោះ មានមួយចំនួនត្រូវបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងមួយចំនួនទៀតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាការកត់សម្គាល់ កាលពីសប្ដាហ៍កន្លងទៅ សមត្ថកិច្ចនគរបាល បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់បាន ១៤៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១៣នាក់ បញ្ជូនទៅតុលការ និង ១៧៤នាក់ ទៀតត្រូវបានអប់រំធ្វើកិច្ចសន្យាមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមករណីសរុបនោះ ខេត្តបាត់ដំបងមាន ១៣៦ករណី កំពត ៥ករណី តាកែ ១ករណី ប៉ៃលិន ១ករណី និងខេត្តត្បូងឃ្មុំ ១ករណី។
អ្នកនាំពាក្យដដែល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអាទិភាពចំនួន៦ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?