Connect with us

សន្តិសុខសង្គម

ឃាត់រថយន្តដឹកស៊ុតមាន់-ទា ជាង២ម៉ឺនគ្រាប់ ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ

បានផុស

នៅ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ១៥កៅអី ស្លាកលេខភ្នំពេញ 2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន ២៤០០០គ្រាប់ ដែលគ្មាន​លិខិតអនុញ្ញាត ចេញពីប្រទេសវៀតណាម។  ការឃាត់រថយន្តខាងលើនេះ​ ធ្វើឡើងនៅត្រង់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  ហ៊ុន សារ៉ាត់ អនុប្រធាន នាយកដ្ឋាន សុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល បានបញ្ជាក់ថា រថយន្តខាងលើនេះ បានដឹកស៊ុតមាន់ និងស៊ុតទាមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីឆ្ពោះទៅលក់ចែកចាយនៅ ក្នុងខេត្តព្រៃព្រៃវែង នេះបើយោងតាមការឆ្លើយបញ្ជាក់ពីម្ចាស់រថយន្តដឹកស៊ុត។

ជាលទ្ធផល  ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បាននាំយកវត្ថុតាង ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម