សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិវៀតណាម៤នាក់ រកឃើញថ្នាំញៀនជាង១គីឡូក្រាម និងអាវុធខ្លី៣ដើម
កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី៤នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម និងអាវុធខ្លី៣ដើម។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់មានឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមរបាយាករណ៍ ប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងគ្រឿញៀនគ្រប់ប្រភេទសរុបទម្ងន់ ១៤០៧,៣៦ ក្រាម(០១គីឡូ៤០៧,៣៦ក្រាម) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង អាវុធខ្លី០៣ដើម បង់០១ គ្រាប់២១គ្រាប់ ទូរស័ព្ទ០៤គ្រឿង ម៉ូតូ៨គ្រឿង ប្រាក់១៨៤០ដុល្លារ កាតធនាគារ០៥ លិខិតឆ្លងដែន២ក្បាល អត្តសញ្ញាបណ័សញ្ជាតិវៀតណាម៧សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?