សន្តិសុខសង្គម
ចោរលួចផ្ទាំងអំពូលសូឡាតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់អ្នកភូមិ
នៅតាមដងផ្លូវសាធារណះតាមភូមិមួយចំនួននៅក្នុងក្រុងបាត់ដំបង នៅមិនទាន់បានបំពាក់ភ្លើងបំភ្លឺនោះទេដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងអាចបង្កភាពងាយស្រួលដល់ជនដែលប្រព្រឹត្តអំពើចោរកម្មផ្សេងៗ។
លោក ហួត ជាពលរដ្ឋរស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រង់ចំណុចក្រោយសណ្ឋាគារខេមរាបាត់ដំបង១ បានឱ្យដឹងថា ដោយសារតែគ្មានភ្លើងបំពាក់តាមដងផ្លូវសម្រាប់អ្នកភូមិធ្វើដំណើរ ទើបក្រុមគ្រួសារលោកបានបរិច្ចាកដាក់ផ្ទាំងសូឡាបំភ្លឺផ្លូវសាធារណៈក្នុងភូមិប៉ែកខាងក្នុងចំនួនពីរដើម។ តែគួរឲ្យសោកស្តាយ ត្រូវបានក្រុមចោរកាច់បំបាក់បង្គោលរាបដល់ដី រួចយកសូឡាទៅបាត់កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី ២៩ កុម្ភៈ។
ក្រោយមានសកម្មភាពបែបនេះ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងក្តីព្រួយបារម្ភ ខណៈដែលករណីក្រុមចោរដើរកាច់បំបាក់បង្គោលដែកលួចយកសូឡាដែលដាក់បំភ្លឺផ្លូវសាធារណៈនេះ មិនដឹងយកទៅលក់បន្តឬមានបំណងអ្វី។
លោក ហួត ក៏ដូចជាអ្នកភូមិដែលព្រួយបារម្ភពីសុវត្ថិភាពបានលើកឡើងថា មិនដឹងគោលបំណងក្រុមចោរនេះលួចផ្ទាំងអំពូលសូឡា យកទៅលក់បន្ត ឬមួយមានបំណងធ្វើឱ្យផ្លូវចេញចូលទៅក្នុងភូមិងងឹងដើម្បីងាយស្រួលធ្វើសកម្មភាពបទល្មើសផ្សេងៗឬយ៉ាងណា?
លោកនិងអ្នកភូមិស្នើឱ្យសមត្ថកិច្ចក្រុងបាត់ដំបងក៏ដូចជាលោកស្នងការខេត្ត មេត្តាជួយបង្រ្កាបក្រុមចោរទាំងនេះផង កុំឲ្យពួកគាត់រស់នៅដោយមានការភ័យខ្លាចនាពេលយប់ ។
បើតាមស្រ្តីម្នាក់ដែលដេកក្នុងបន្ទប់ចម្ងាយប្រហែល ២ ម៉ែត្រពីទីតាំងកើតហេតុបានឱ្យដឹងថា នៅយប់ម៉ោងប្រហែលជាង ១ រំលងអាធ្រាត គាត់ឮសម្លេងម៉ូតូសង់ទ្រីមមកឈប់ក្បែរនោះហើយឮសម្លេងមនុស្ស ២ នាក់និយាយគ្នាខ្សិបៗ ដោយគាត់ផ្ទៀងស្តាប់ពីបន្ទប់ជញ្ជាំងសង្កសីមក ប៉ុន្តែគាត់មិនចាប់អារម្មណ៍ ស្រាប់តែព្រឹកឡើងក៏ឃើញបង្កោលបំពាក់ផ្ទាំងអំពូលសូឡាក្បែរនោះត្រូវបានក្រុមចោរកាច់បំបាក់ដល់ដី ហើយយកផ្ទាំងអំពូលសូឡាបាត់តែម្តង ទើបមានការភ្ញាក់ផ្អើល។
ចំពោះករណីដូចគ្នានេះដែរ កាលពីយប់ថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមចោរក៏បានលួចកាច់យកអំពូលសូឡា និងកាត់បង្គោលបំភ្លឺដងផ្លូវសាធារណៈចំនួន ៥ អំពូលផងដែរ នៅក្នុងភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បង្កឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពនាពេលយប់ ខណៈដែលផ្លូវក្នុងភូមិធ្លាប់ភ្លឺបែរទៅជាងងិតឈឹង ដោយសារស្នាដៃចោរ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ឃើញមានការបង្រ្កាបបាននៅឡើយ ខណះកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងភូមិសាលាបាឡាត់ ក្រុងបាត់ដំបង ក្រុមចោរបានគាស់ឃ្លាំងស្ដុកទំនិញ ១ កន្លែង ចូលលួចយកប្រេងម៉ាស៊ីនអស់ជាង ១០០ ប៊ីដុង និងធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្នុងមូលដ្ឋាននេះផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា