សន្តិសុខសង្គម
សំណុំរឿងគ្រឿងញៀនអតីតស្នងការរងខេត្តកំពតតុលាការបំបែករឿងកាត់ទោសតែអ្នករត់គេចខ្លួន
សំណុំរឿងជួញដូរ ដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀនដ៏ល្បីល្បាញមួយកាលពីមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២១ ដែលពាក់ព័ន្ធដល់ការចាប់ខ្លួនស្នងការរងនគរបាលខេត្តកំពតម្នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាម ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជំរះនូវផ្នែកតូចមួយដែលបំបែកចេញពីសំណុំរឿងធំ។
នៅក្នុងការជំនុំជំរះលើសំណុំរឿងដែលបំបែកនេះមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ សេក មិត្ត ហៅកាយ ម៉េង( រត់ គេចខ្លួន) ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម។ ចំណែកសំណុំរឿងលោក អុឹម ឈួន និងបក្ខពួក២នាក់ទៀតជាមួយនឹងគ្រឿងញៀន១៧៥០ក្រាម និងកាំភ្លើងខ្លីមួយដើមទៀតកប់បាត់ឈឹង តុលាការមិនទាន់សម្រេចបែបណាទេ ប៉ុន្តែបានដោះលែងជនជាប់ចោទអោយនៅក្រៅឃុំអស់ហើយ។

អង្គសវនាការដែលដឹកនាំដោយលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ តុលាការបានចោទប្រកាន់ឈ្មោះ សេក មិត្ត ហៅកាយ ម៉េង (រត់គេចខ្លួន) ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន។
លោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានបញ្ជាក់ពីអង្គហេតុថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់រថយន្តមាកតូយ៉ូតាហុីលុច្ស ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ន.ប២ ៨៤៨៤ ដែលធ្វើដំណើរពីខេត្តកំពង់ចាមចូលមកដល់រាជធានីភ្នំពេញ ត្រង់ចំណុចផ្សារ ឌែលម៉ល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាមួយបុរស៣នាក់គឺឈ្មោះ អុឹម ឈួន ឈ្មោះ កែវ ទិត្យមេសា និងឈ្មោះ ហុង គា ។ នៅក្នុងរថយន្តនេះមានលាក់ទុកគ្រឿងញៀន ១៧៥០ក្រាម នៅក្រោមកៅអីអ្នកបើកបរ ។
តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានទៅឆែកផ្ទះរបស់ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង នៅខេត្តកំពង់ចាម ហើយរកឃើញកាំភ្លើងខ្លីមួយដើមទៀតជារបស់ឈ្មោះ អុឹម ឈួន និងពុំមានភស្តុតាងផ្សេងទៀតទេពាក់ព័ន្ធនឹងគ្រឿងញៀន។
ដោយហេតុថា ជនសង្ស័យឈ្មោះ សេក មិត្ត រត់គេចខ្លួនបាត់ និងចម្លើយចង្អុលបង្ហាញរបស់ឈ្មោះ អុឹម ឈួន ហុង គា និង កែវ ទិត្យមេសា ទើបតុលាការបានចោទប្រកាន់ឈ្មោះ សេក មិត្ត ជាមេខ្លោងក្នុងការប្រព្រឹត្តអំពើល្មើសគ្រឿងញៀនហើយលើកយកមកកាត់ទោសកំបាំងមុខនាពេលនេះ ។
ត្រង់ចំណុចនេះលោកមេធាវី ហេ ជីវអេង ជាមេធាវីការពារក្ដីអោយជនជាប់ចោទឈ្មោះ សេក មិត្ត បានស្នើអោយតុលាការផ្អាកសវនាការសិន ដើម្បីកោះហៅជនជាប់សង្ស័យ៣នាក់ដែលតុលាការដោះលែងទៅបាត់នោះ ( អុឹម ឈួន ហុង គា និង កែវ ទិត្យមេសា ) មកសាកសួរតទល់ក្នុងការរកការពិត និងយុត្តិធម៌ក្នុងសំណុំរឿងគ្រឿងញៀននេះ។បន្ទាប់ពីពិគ្រោះយោបល់គ្នារួច ក្រុមប្រឹក្សាតុលាការបានសម្រេចផ្អាកសវនាការមួយអន្លើសិន ដើម្បីធ្វើការកោះហៅ ជនសង្ស័យឈ្មោះ អុឹម ឈួន ឈ្មោះ កែវ ទិត្យមេសា និងឈ្មោះ ហុង គា មកតុលាការធ្វើការសាកសួរឡើងវិញ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ