Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឲ្យបុរសដែលមិនសុខចិត្តរឿងពិនិត្យជាតិស្រវឹងនៅខណ្ឌព្រែកព្នៅ ប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានកោះហៅបុរសម្នាក់ដែលកើតទុកមិនសុខរឿងធ្វើតេស្តជាតិស្រវឹងមកសួរនាំ ក្រោយផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន និងបានណែនាំឲ្យប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ខណៈសមត្ថកិច្ចអះអាងថា ការអនុវត្តនេះ គឺទៅតាមលិទ្ធផលនៃម៉ាស៊ីនធ្វើតេស្ដដោយមិនមានការកែច្នៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩កុម្ភៈនេះបានចេញសេចក្ដីបំភ្លឺថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយបុរសម្នាក់កើតទុកមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ។ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ចូលមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងបានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ាស៊ីនធ្វើតេស្ដគ្រឿងស្រវឹងនេះ គឺផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់ និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។ ម៉ាស៊ីននេះត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេសសម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះបើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង គឺឃើញ ហើយបើគ្មានជាតិស្រវឹងគឺគ្មាន។ មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្ថែមថា ករណីដែលឈ្មោះ ខេង សុជាតិ កើតទុកមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមជំនាញលទ្ធផលម៉ាស៊ីនធ្វើតេស្តស្តង់ដាហើយរកឃើញជាតិស្រវឹង 0.33mg/L ដែលត្រូវផាកពិន័យ ៤០ម៉ឺនរៀល តាមច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ខេង សុជាតិ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយបានអះអាងថា ខ្លួនមិនបានពិសារគ្រឿងស្រវឹងនោះទេ តែបែជានគរបាលខណ្ឌព្រែកព្នៅពិនិត្យឃើញមានជាតិ​អាល់​កុល ០.៣៣mg/L និងផាកពិន័យប្រាក់៤០ម៉ឺនរៀល។ នៅក្នុងបទសម្ភាសន៍នោះ លោក ខេង សុជាតិ បានសង្កត់ធ្ងន់ថា លោកមិនស្ដាយទេលុយ៤០ម៉ឺរៀល តែលោកគ្រាន់តែចង់បានភាពស្អាតស្អំរបស់លោកតែប៉ុណ្ណោះ។

សូមបញ្ជាក់បន្ថែមថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប៦៦គ្រឿង (រថយន្ត ចំនួន៤៥​គ្រឿង, ម៉ូតូ ចំនួន២១គ្រឿង) ក្នុងចំណោមយានយន្តទាំងនេះ សមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្ត គឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹងសរុប ០៦គ្រឿង ប៉ុណ្ណោះ (រថយន្ត ចំនួន០១គ្រឿង, ម៉ូតូ ចំនួន០៥គ្រឿង)៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

សមាជិក​សភា​​បក្ស​PPP ​ប្តូរ​ជំហរ​ជំទាស់​លោក Yoon ក្រោយ​ការ​សុំទោស​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​​សភាកូរ៉េ​​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​កាន់​អំណាច​ដែល​ចាក​ចេញ​​​ត្រឡប់​ទៅ​បោះឆ្នោត​ប្រឆាំង​លោក Yoon

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភាកូរ៉េខាងត្បូង​ផ្តើម​កិច្ចប្រជុំ​ដកហូត​អំណាច​​ ប្រធានាធិបតីកូរ៉េ​ខាងត្បូង

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ឯកភាពផ្ទៃក្នុង

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី ២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្ត​ឈាន​មុខ

Sokha Hotels

ព័ត៌មានពេញនិយម