Connect with us

សន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង ៤៩២កន្លែង ក្នុងខេត្តកំពង់ ចាម ត្រូវបានបិទទាំងស្រុង

បានផុស

នៅ

ក្រោយពីមានបទបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបិទល្បែងផ្សងសំណាងនៅទូទាំងប្រទេស ពេលនេះសម្រាប់ភូមិសាស្ត្រខេត្តកំពង់ចាម ដែលមានទីតាំងល្បែងស៊ីសងចំនួន ៤៩២ទីតាំង ធ្លាប់បើកដំណើរការនោះ បានបិទទាំងស្រុងហើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះតាមដាន ត្រួតពិនិត្យ គ្រប់គ្រងល្បែងស៊ីសងឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីទទួលបានបទបញ្ជាយ៉ាងតឹងរឹង របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមក រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ព្រមទាំងបានធ្វើកិច្ចសន្យា និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងដែលធ្លាប់បើកឱ្យបញ្ឈប់ កុំឱ្យមានសកម្មភាពអាជីវកម្មល្បែងស៊ីសង ឆ្នោតផ្សងសំណាងដែលខុសច្បាប់ទៀត។

លោកបានបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញមានទីតាំងសរុបទាំងអស់ ៤៩២ទីតាំង ដែលត្រូវបានបិទ ក្នុងនោះមានទីតាំងមួយចំនួនដែលមានអាជ្ញាបណ្ណក៏បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ។

ទន្ទឹមនឹងលទ្ធផលនៃប្រតិបត្តិការនេះដែរ អាជ្ញាធរខេត្តកំពង់ចាម បានស្នើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលសហការជាមួយក្រុមការងារ ដើម្បីទប់ស្កាត់ កុំឱ្យមានទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យគណៈអភិបាលក្រុង-ស្រុកទាំង១០ ចូលរួមសហការគ្នា តាមដានមើលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាពមួយខែម្ដង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះនៅទីតាំងដែលបានបិទ និងទីតាំងដែលលួចបើកថ្មីជាដើម៕

 អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម