សន្តិសុខសង្គម
១សប្ដាហ៍ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៣០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
រយៈពេលមួយសប្ដាហ៍ រាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន៣១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចំនួន១៦១ករណី។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។
តាមលោក ទូច សុខៈ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននោះ សមត្ថកិច្ចបង្ក្រាបបានករណីគ្រឿងញៀនទ្រង់ទ្រាយធំចំនួន២ករណី គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៦នាក់ និងប្រមូលបានគ្រឿងញៀនជាង១៧គីឡូក្រាម រួមទាំងសារធាតុផ្សុំមួយចំនួនទៀត។
បញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឧឡារិក ក្រោយចូលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិរបស់ខ្លួន។
មន្ត្រីនគរបាលជាតិទាំងកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ រហូតដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាបន្តបន្ទាប់ បានអនុវត្តការធ្វើតេស្តរកសារធាតុញៀន។ ទីបំផុតមានមន្ត្រីមួយចំនួនតូចត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញមានសារធាតុញៀន។
កាលពីពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាលេខ០០១ ឱ្យគ្រប់អង្គភាពរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើតេស្តលើមន្ត្រីទាំងអស់ ហើយមន្ត្រីដែលរកឃើញមានសាធាតុញៀនក៏នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដូចគ្នាដែរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់