Connect with us

សន្តិសុខសង្គម

​ទីបំផុត​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខ​ពួកតាម​ ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​​

បានផុស

នៅ

ខេត្តសៀមរាប​៖​នៅរសៀលថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប ឧកញ៉ា ឡេង ចាន់​ណា ប្រធាន​ក្រុមហ៊ុន ប្រ៊ីនលាន ដែល​ឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី​ ផ្ទះ​ និង​ការវិនិយោគ​ក្នុង​ទំហំទឹក​ប្រាក់ រាប់លានដុល្លារនោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ហើយ​ នេះ​បើយោង​តាម​សេចក្តី​ប្រកាស របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោក​លុយរាប់​លាន​ដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុត​អ្នក​ខ្លះ​បាន​ការ​ស៊ី​តែ​ប៉ុន្មាន​ខែ ​ក៏លែងបានរហូត។ ប្រជាពលរដ្ឋជាច្រើននាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយ​ខ្លះ​ខ្ចីលុយ​ពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេល​នេះ​ត្រូវ​សង​ធនាគារ​វិញ​យ៉ាង​លំបាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ ចំពោះអំពើឆបោកដ៏ធំមួយនេះ ប៉ុន្តែ​កន្លង​ទៅ​បើទោះបីមានការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ក៏មិនទទួលបានលទ្ធផលនោះទេ។ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេច​ធ្វើ​ការ​ឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញ សារព័ត៌មាន និងសាធារណៈជន ឲ្យបានជ្រាបថា​​ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលានស៊ីធីមើលដ៍ ឯ.ក និង​បក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយ​ផ្អែក​តាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យ​បណ្ដឹង​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ពាក់ ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញ​​មូលប្បទាន​បត្រគ្មាន​សាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មានដើម្បីឲ្យសាធារណៈ​ជន​ជ្រាប​ពី​ចំណាត់​ការ​ជា​បន្តបន្ទាប់នូវសំណុំរឿងនេះ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១២ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម