Connect with us

សន្តិសុខសង្គម

បង្ក្រាបប្រហិតខូចគុណភាពនាំចូលពីប្រទេសថៃជិត៨០០គីឡូក្រាម

បានផុស

នៅ

សមត្ថកិច្ចចម្រុះក្នុងនោះមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យ ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) សាខាខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានបើក​ប្រតិបត្តិការចុះបង្ក្រាបផលិតផលប្រហិតចម្រុះខូចគុណភាព ដែលនាំចូលពីប្រទេស​ថៃទម្ងន់សរុប ៧៨៣គីឡូក្រាម នៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក រស់ អៀម ស្នងការរងស្តីទី និងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទំនិញប្រភេទប្រហិតចម្រុះនេះ ទទួលតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងផ្សេងៗក្នុងនោះមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបបានផលិតផលប្រហិតចម្រុះចំនួនទម្ងន់សរុប ៧៨៣ គីឡូក្រាម ដឹកតាមរថយន្តម៉ាកតូយ៉ូតា កាមរីToyota Camry ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 អ្នកបើករថយន្តមានឈ្មោះ ម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ ពីប្រទេសថៃ មកកម្ពុជា ក្នុងរថយន្តមានផលិតផលប្រហិតចម្រុះប្រភេទ រុំថង់បិទស្គុតចំនួន៦២៦គក្រ សាច់មាន់ និងចុងស្លាបមាន់ ចំនួន១២៨គក្រ សាច់ជ្រូកចង្កាក់ ចំនួន ២៩គក្រ នាំចូលដោយគ្មានលិខិតការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

លោកវរសេនីយ៍ឯក រស់ អៀម បានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា វត្ថុតាងល្មើសច្បាប់នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញ កបប ក៏ដូចជាជំនាញកសិកម្ម និងទីការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស មិនរក្សាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ផលិតផលទាំងអស់នេះខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទិញយកទៅហូប។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចបង្ក្រាប និងយកទៅដុតបំផ្លាញចោលដោយគ្មានការយោគយល់ឡើយ រីឯមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យម្ចាស់អ្នកបើករថយន្តឃាត់ខ្លួនប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីធ្វើទៅតាមនិតិវិធី ។ លុះនៅវេលាម៉ោង៣នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ប្រហិតខូចគុណភាពទាំង ៧៨៣គីឡូក្រាមសមត្ថកិច្ចយកមកដុតកម្ទេចោល នៅបរិវេណដីឡូតិ៍១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕

អត្ថបទ៖ វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម