សន្តិសុខសង្គម
កោះហៅសិស្សស្រីម្នាក់ក្រោយបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឲ្យប៉ះពាល់សង្គម
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រីម្នាក់មកអប់រំណែនាំ ធ្វើកិច្ចសន្យា ក្រោយបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម។
ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីសិស្សស្រីរូបនោះបានប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) បង្ហោះចែកចាយនៅលើលើបណ្ដាញសង្គម និងមានអ្នកចែករំលែកជាច្រើនដែលជាអំពើខុសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ពីព្រោះបារីអេឡិចត្រូនិច (E-Cigarette/ Vape) វាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេ។
បើតាមការរៀបរាប់របស់សិស្សស្រីរូបនេះ ខ្លួនបានប្រើប្រាស់បារីអេឡិចត្រូនិចនេះនៅក្នុងវិទ្យាល័យបាក់ទូក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ និងត្រូវបានចែករំលែងបន្តជាច្រើនទើបលោកគ្រូឲ្យសមត្ថកិច្ចហៅមកអប់រំតែម្ដង។ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំណែនាំ និងមានការធានាពីអាណព្យាបាល លោកគ្រូ-អ្នកគ្រូ ឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច សមត្ថកិច្ចក៏អនុញ្ញាតឲ្យសិស្សស្រីរូបនោះត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?