Connect with us

សន្តិសុខសង្គម

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

បានផុស

នៅ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានសម្រេចអនុវត្តវិន័យដកហូតមុខតំណែង និងបន្ថយឋានន្តរសក្តិ មេបញ្ជាការរងស្រុកស្វាយជ្រុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារជាថ្នូរនឹងការដោះលែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល កម្ពុជាថ្មី ទើបទទួលបាននៅព្រឹកថ្ងៃទី១៤ មីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាស មេបញ្ជាការរងស្រុកស្វាយជ្រុំដែលត្រូវអនុវត្តវិន័យនេះរួមមាន៖ អនុសេនីយ៍ឯក ប៊ី រីណា ១៩៦២៤១ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ទៅជា នាយទាហាន នៃកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ អនុសេនីយ៍ឯក រិត សំអុន ១៩១៣៩៣ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ទៅជា នាយទាហាននៃកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ អនុសេនីយ៍ឯក ម៉ិក វណ្ណារឿត ១៩៨០៦២ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ទៅជា នាយទាហាននៃកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។

យោងតាមសេចក្ដីប្រកាស ការដកហូតមុខតំណែង និងបន្ថយឋានន្តរសក្កិនេះដោយមូលហេតុ ពីបទទាមទារប្រាក់ចំនួន១១០០ដុល្លារសហរដ្ឋអាមេរិច ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

អត្ថបទ៖ សុខុម

ប្រភព៖ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម