Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនក្រុមក្មេងទំនើង១២នាក់ទៅតុលាការ

បានផុស

នៅ

ក្រុមក្មេងទំនើងចំនួន១២នាក់ ដែលតែងធ្វើសកម្មភាពអុកឡុកដោយការដើរកាប់ចាក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហេីយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ពេលនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ក្រាបបន្ទាប់ពីក្រុមពួកគាត់មានបក្ខពួកជាច្រើននាក់ ប្រដាប់ដោយកាំបិត និងដាវ ណាត់គ្នាជាមួយភាគីមួយក្រុមទៀត ដើម្បីជួបគ្នាត្រៀមបើកឆាកប្រយុទ្ធគ្នា នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

ប៉ុន្តែមិនទាន់បានជួបគ្នាតាមការណាត់ផង ក៏ត្រូវសមត្ថកិច្ចចេញធ្វើការបង្ក្រាប ដោយក្រុមក្មេងទំនើងបានតបតជាមួយសមត្ថកិច្ចដោយបណ្តាលឱ្យនគរបាលម្នាក់រងរបួសផងដែរ៕

អត្ថបទ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម