សន្តិសុខសង្គម
ឆ្លងចរន្តឆេះរថយន្តទាំងស្រុងបែរជាបាត់អ្នកបើកបរទៅវិញ
បាត់ដំបង ៖ ប្រជាពលរដ្ឋកំពុងមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាអ្នកបើកបររថយន្តគេចខ្លួនបាត់នៅពេលដែលរថយន្តរបស់គេមានបញ្ហាដោយឆ្លងចរន្តអគ្គិសនីបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះរថយន្តខ្ទេចទាំងស្រុង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង១២ ថ្ងៃត្រង់ នៅត្រង់ចំណុច ផ្លូវវាងក្រុង(ជិតទីតាំងផ្សារគ្លូប៊ល ហៅស៍) ស្ថិតក្នុង ភូមិ អង់ សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យកើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះរថយន្តធុនតូចចំនួន ១ គ្រឿង(កំពុងបើកបរលើផ្លូវ)។

រថយន្តនោះ ម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6970 ហើយនៅពេលដែលរថយន្តចាប់ផ្ដើមផ្ទុះឆាបឆេះជាអណ្ដាតភ្លើងរួចមកសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ប៉ុន្តែទៅមិនទាន់ទេ ដោយសារការឆាបឆេះនេះយ៉ាងលឿនបំផុតធ្វើឲ្យរថយន្តឆេះខ្ទេចទាំងស្រុង គឺមានរថយន្តទឹកដែលជារថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាបានចេញជួយអន្តរាគមន៍ ប៉ុន្តែអ្វីដែលឆ្ងល់គឺ អ្នកបើកបរ បានរត់ចោលរថយន្តដោយមិនដឹងទៅណា។
យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺ មូលហេតុ បណ្ដាលមកពីការ ឆ្លងចរន្តអគ្គិសនី(ប្រព័ន្ធភ្លើងក្នុងរថយន្ត)ទើបបង្កទៅជាអណ្ដាតភ្លើងឆាបឆេះបែបនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ