Connect with us

សន្តិសុខសង្គម

លោក យិន គារ ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសារធាតុញៀនរបស់ខ្លួនឡើងវិញ

បានផុស

នៅ

លោក យិន គារ ដែលត្រូវសម្ដេចប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់ ពីនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកត្រឹមពលបាលត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ បានដាក់លិខិតគោរពស្នើសុំលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំធ្វើតេស្ដរកសារធាតុញៀនរបស់ខ្លួនឡើងវិញ ខណៈសាមីខ្លួនអះអាងថា មិនដែលស្គាល់ ឬបានប្រើប្រាស់សារធាតុញៀននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតគោរពជូនលោក ស សុខា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ របស់លោក យិន គារ បានរៀបរាប់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី នៅជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រូបលោកបានចូលរួមពិនិត្យសារធាតុញៀន ពេលនោះលោកយកទឹកមូតចេញពីបន្ទប់ទឹកទៅជូនក្រុមការងារ ហើយមិនបាន​បិទ​លេខកូដទេ ដោយបានពឹងក្រុមការងារឲ្យបិទលេខកូដឲ្យ ដោយសាររូបលោកមានការប្រញាប់មកបំពេញការងារនៅបន្ទប់វិញ ហើយចំពោះលទ្ធផលយ៉ាងណានោះលោកក៏មិនបានឃើញដោយផ្ទាល់ខ្លួនផងដែរ។

លោក យិន គារ បន្ថែមថា លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមកជួបលោកនៅបន្ទប់ធ្វើការ ហើយប្រាប់ថា ទឹកនោមរបស់លោកមានបញ្ហា និងសូមពិនិត្យម្តងទៀត។ ពេលនោះលោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានយកឧបករណ៍ធ្វើតេស្ដចំនួន០២កុំប្លែមកសុំពិនិត្យម្តងទៀត តែលទ្ធផលឃើញថា អវិជ្ជមានទាំង០២លើក។

លោកបន្តថា លុះដល់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកបានទទួលព័ត៌មានថា លោកត្រូវបានអង្គភាពជំនាញ រាយការណ៍ជូនថ្នាក់ដឹកនាំថា រូបលោកមានសារធាតុញៀនត្រូវបំពេញបែបបទអនុវត្តវិន័យ និងអនុវត្តតាមច្បាប់។

តាមការបញ្ជាក់របស់លោក យិន គារ នៅក្នុងលិខិតគោរពជូនលោក ស សុខា បានអះអាងថា ពីមុនរហូតមកដល់បច្ចុប្បន្ន ពុំដែលមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេស គឺពុំដែលបានស្គាល់ ឬប្រើប្រាស់គ្រឿងញៀនម្តងណាឡើយ។ លោក យិន គារ បញ្ជាក់ថា ប្រសិនបើការពិនិត្យលើខ្លួនលោកផ្ទាល់ឃើញថាមានសារធាតុញៀន លោកសូមប្រគល់ខ្លួនជូនក្រសួង និងស្ថាប័នមានសមត្ថកិច្ចអនុវត្តតាមច្បាប់ដោយឥតលក្ខខណ្ឌឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក យិន គារ អត្តលេខ ០១០២៦ ត្រូវបានសម្ដេចប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់ ពីនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម