សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះរោងចក្រសម្ងួតមៀន មួយកន្លែង ក្នុងស្រុកសាលាក្រៅ
រោងចក្រសម្ងួតមៀន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោង ០២និង០០នាទីយប់ រំលងអាធ្រាតថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមលោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា រោងចក្រសម្ងួតមៀន មានឈ្មោះ កៅ យាន ស្ថិតនៅចំណុចកើតហេតុខាងលើ និងមានអ្នកតំណាងឈ្មោះ ជីង ហ្វៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន ហើយករណីនេះ បណ្តាលឲ្យខូចខាតឃ្លាំងទំហំ ៣០ម៉ែត្រ គុណនឹង ៥០ម៉ែត្រធ្វើអំពីថ្មប្រក់ស័ង្កសី (ឆេះ៥០%) ,ម៉ាស៊ីនត្រជាក់ចំនួន ៥គ្រឿងម៉ាស៊ីនកម្ដៅសម្ងួតមៀនចំនួន៣គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
លោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងបានបន្តទៀតថា ក្នុងកិច្ចសហការពន្លត់អគ្គីភ័យនេះដែរ គឺរួមមានកម្លាំងការិយាល័យអគ្គិភ័យខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ដែលយើងបានគ្រប់គ្រង និងពន្លត់បានទាំងស្រុង នៅវេលាម៉ោង ០៤ និង៣០នាទីទាបភ្លឺថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តអគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចំនួន ២គ្រឿង និងប្រើប្រាស់ទឹកបាញ់អស់ចំនួន ៥ រថយន្ដ។
លោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរង ក៏បានបញ្ជាក់ដែរថា ការបង្កើតជាអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅកន្លែងទូសម្ងួតមៀន ធ្វើឱ្យឆាបឆេះ នៅក្នុងរោងចក្រទាំងមូលតែម្តង៕
អត្ថបទ៖សេង សុវណ្ណារិទ្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ