សន្តិសុខសង្គម
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសចំនួន៣៥ករណី និងឃាត់ខ្លួនមនុស្ស ៧៥នាក់
ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន ៣៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧៥នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។ នេះបើតាមការឱ្យដឹងរបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន ១០ករណី ឃាត់ខ្លួនបាន ១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច ឆបោក និងអំពើហិង្សាជាដើម។ ជាការកត់សម្គាល់ ជាកម្រិតបទល្មើសមជ្ឈិមពុំមានបទល្មើសថ្នាក់ឧក្រិដ្ឋទេ។ ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរងបន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ១៥ករណី ឃាត់ខ្លួនបាន ៣៣នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន ២០០,០៨ក្រាម។
ទន្ទឹមនេះ បង្ក្រាបក្មេងទំនើងបាន ៣ករណី ឃាត់ខ្លួន ៦នាក់ ដោយចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្ម។ ដោយឡែកនៅថ្ងៃដដែលនេះ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន ៤ករណី ឃាត់ខ្លួន ១៨នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។

គួរជម្រាបថា ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧ នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឧបនាយករដ្ឋមន្ត្រី «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ