Connect with us

សន្តិសុខសង្គម

សាលាដំបូងខេត្តព្រះសីហនុ សម្រេច​ចោទប្រកាន់ជនបទេស១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងសម្អាតប្រាក់

បានផុស

នៅ

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ជនបទេសមួយក្រុមមានគ្នា១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងសម្អាតប្រាក់ បន្ទាប់ពីកម្លាំងនគរបាលនៃស្នងការដ្ឋាននគរខេត្តព្រះសីហនុបង្ក្រាបកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីតំណាងអយ្យការអមសាលាដំបូងខេត្ត​ បានពិនិត្យលើសំណុំរឿង និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ឋនៅក្នុងសំណុំរឿង និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជនបទេសទាំង១៥នាក់ដែល​ត្រូវចោទប្រកាន់នេះមាន៣សញ្ជាតិ មានសញ្ជាតិចិន ម៉ាឡេស៊ី និងវៀតណាម និងបក្ខពួកមួយចំនួនទៀតពីបទ ផលិតដោយខុសច្បាប់នូវសារធាតុញៀន រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ តាមបញ្ញាត្តិ មាត្រា ៣៩ កថាខណ្ឌ ៥ ចំណុច ៤ មាត្រា ៤០ កថាខណ្ឌ៧ ចំណុច៤ មាត្រា៤២ កថាខណ្ឌ៣ ចំណុច២ មាត្រា៤៤ កថាខណ្ឌ២ ចំណុច៤ មាត្រា៤៧ កថាខណ្ឌ៤ ចំណុច១ មាត្រា៤៨ កថាខណ្ឌ៦ ចំណុច១ មាត្រា៥០ កថាខណ្ឌ៣ ចំណុច២ មាត្រា ៥២ កថាខណ្ឌ២ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង បានបើកប្រតិបត្ដិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបានវត្ថុតាងជាសារធាតុញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) និងកេតាមីន (K) សរុបទម្ងន់ជាង ០២គីឡូក្រាម និងសារធាតុគីមីផ្សំសរុបទម្ងន់ជាង ១៣ គីឡូក្រាម ព្រមទាំងសម្ភារៈបម្រើឱ្យសកម្មភាពផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនមុខទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម