សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅ ចាប់ផ្ដើមធ្វើតេស្ដរកសារធាតុញៀនលើមន្ត្រី
អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងលោកគ្រូ អ្នកគ្រូ ប្រមាណជិត៧០០នាក់ ធ្វើតេស្តរកសារធាតុញៀន។

សូមបញ្ជាក់ថា កន្លងមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែលើកយកបញ្ហាប្រឈមនឹងគ្រឿងញៀនលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយដាក់ចេញអោយបង្ក្រាបគ្រប់មុខសញ្ញាសង្ស័យទាំងអស់ ព្រោះថាគ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។
សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន នឹងត្រូវអនុវត្តតាមបទបញ្ជា៕
អត្ថបទ៖ នរា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ