Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរកឃើញអាវុធមួយចំនួននៅលើផ្ទះពលរដ្ឋក្នុងស្រុកស្វាយលើ

បានផុស

នៅ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ច រកឃើញអាវុធមួយចំនួននៅលើផ្ទះកសិករវ័យចំណាស់ម្នាក់ ស្ថិតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែពេលកើតហេតុ មានសំលេងផ្ទុះគ្រាប់ឮខ្លាំងៗ ជាច្រើនគ្រាប់ចេញពីកន្លែងកើតហេតុតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមកកម្លាំងចុះទៅដល់បានធ្វើកាដកហូត បានអាវុធវែងមួយដើមម៉ាក AK ស្វាយ ១ដើម គ្រាប់ចំនួន ១២គ្រាប់ កាំភ្លើងច្នៃបាញ់កាំជ្រួចចំនួន ៣ដើម ក្បាលគ្រាប់កាំជ្រួចចំនួន ៤គ្រាប់ បំណែកគ្រាប់មួយចំនួន ដកហូតម៉ូតូ ២គ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់ យកទៅអធិការ ក្នុងនោះរត់បាត់ម្នាក់។

ទោះជាយ៉ាងនេះក្តី បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសួរនាំ ដើម្បីឈានទៅដល់ស៊ើបអង្កេតឱ្យបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការរក្សាទុកអាវុធខុសច្បាប់ទាំងនេះ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម