សន្តិសុខសង្គម
អគ្គីភ័យឆាបឆេះរោងចក្រ នៅស្រុកអង្គឈ្នួល ខូចខាតអស់សរុបលុយប្រមាណ១០លានដុល្លារ
រោងចក្រកាត់ដេរស្បែកជើងមួយកន្លែង យីហោ «R.G footwear ខូអិលធីឌី» ដែលមានទីតាំងស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាលត្រូវបានអគ្គិភ័យឆាបឆេះរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងបានហេីយដោយរងការខូចខាតទ្រព្យសម្បត្តិអស់ប្រមាណ១០លានដុល្លារ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា៖ ផ្ទៃអាគាររោងចក្រ ត្រូវបានឆាបឆេះអស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។
ក្នុងនោះ មិនមានការរាលដាលណាមួយចូលទៅដល់លំនៅឋានពលរដ្ឋដែលនៅជាប់ ឬក្បែររោងចក្រនោះឡើយ ខណៈអាជ្ញាធរនៅបន្តប្រចាំការត្រៀមអន្តរាគមន៍ជានិច្ច។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ គិតត្រឹមព្រឹកថ្ងៃ១៩នេះ សមត្ថកិច្ចចម្រុះ បានប្រើប្រាស់រថយន្តអស់សរុបជាង៥០គ្រឿង។
លោកបន្ថែមថា ចំពោះទំហំ នៃការខូចខាតវិញ បើគិតជាសាច់ប្រាក់វិញ គឺអស់សរុប ប្រមាណ១០លានដុល្លារអាមេរិកព្រោះសម្ភារៈ អ៊ីវ៉ាន់ និងផ្ទៃអាគារទាំង០៣របស់រោងចក្រ គឺត្រូវអណ្តាតភ្លើងឆេះ បំផ្លាញអស់ទាំងស្រុងតែម្តង។

សូមរម្លឹកថា គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ នៅផ្លូវបេតុង ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការឆាបឆេះនោះ គេសង្កេតឃើញមានកងកម្លាំងអាជ្ញាធរចម្រុះ រួមទាំងរថយន្តពន្លត់អគ្គីភ័មកពីតាមបណ្តាស្នងការរាជធានីខេត្តមួយចំនួន បានចុះជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ។

ក្នុងកិច្ចអន្តរាគមន៍ ក៏មានវត្តមាន នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ មានដូចជា កម្លាំងឆត្រ យោងលេខ៩១១ និងទ័ពពិសេស លេខ៧០ ជាដើម ក្នុងការប្រើជំនាញ ដើម្បីបាញ់ពន្លត់ការឆាបឆេះ ខាងលើនេះ។
ក្នុងនោះក៏មានវត្តមានឯកឧត្តមអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានចុះដោយផ្ទាល់ ដើម្បីដឹកនាំបញ្ជារ អន្តរាគមន៍សង្គ្រោះផងដែរ៕

ដោយ៖សុខា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា