Connect with us

សន្តិសុខសង្គម

រយៈពេលមួយសប្ដាហ៍ សមត្ថកិច្ចបន្តឃាត់ខ្លួនក្មេងទំនើងបានជាង ៧០នាក់បន្ថែមទៀត

បានផុស

នៅ

ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ យ៉ាងហោចណាស់មានក្រុមក្មេងទំនើងសរុបចំនួន ៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន ២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី ឃាត់ខ្លួន ១៥នាក់ ខេត្តស្វាយរៀង មាន៣ករណី ឃាត់ខ្លួន ៣នាក់ បាត់ដំបង មាន២ករណី ឃាត់ខ្លួន ៤៤នាក់ ត្បូងឃ្មុំ មាន២ករណី ឃាត់ខ្លួន ៥នាក់ កណ្ដាល មាន២ករណី ឃាត់ខ្លួន ៥នាក់ ពោធិ៍សាត់ មាន២ករណី ឃាត់ខ្លួន ២នាក់ និងខេត្តកំពង់ធំ មាន១ករណី ឃាត់ខ្លួន ១នាក់។

ជាការកត់សម្គាល់ ពីដើមឡើយជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ពួកគេភាគច្រើនជាក្មេងមិនស្ដាប់ការអប់រំ ទទួលឥទ្ធិពលគ្រឿងញៀន និងឥទ្ធិពលនៃការធ្វើសកម្មភាពអសីលធម៌តៗគ្នាលើបណ្ដាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម