Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

បានផុស

នៅ

ក្រុមកម្មករស្ថាបនាផ្លូវជាតិលេខ៤៨ បានប្រទះឃើញមានវ៉ាលីមួយដាក់សាកសព ក្បែរចិញ្ចើមផ្លូវ ស្ថិតភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ដោយសមត្ថកិច្ចសន្និដ្ឋានជារឿងឃាតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំលាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំង ការិយាល័យបច្ចេកទេស កំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនឹងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសពខាងលើនេះ ក្រោយមានការរាយការណ៍ផ្តល់ព័ត៌មានពីក្រុមកម្មករធ្វើផ្លូវជាតិលេខ៤៨។

លោកវរសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤​នះថា សាកសព ត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខហើយញាត់ចូលវ៉ាលីជ័រពណ៌ទឹកក្រូច ហើយយកមក​បោះប្លុងចោលប្រហែលជា៣ថ្ងៃមកហើយ ។

នគរបាលជំនាញបន្ថែមថា លទ្ឋផលខណៈពេលកម្លាំងចម្រុះចុះពិនិត្យសាកសពនោះ មិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែគ្រាន់តែដឹងថា មានភេទប្រុស ជនជាតិខ្មែរ ដោយនៅលើដើមដៃឆ្វេងរបស់សាកសពមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ)ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធំក្លិនអសោច និងមានដង្កូវចុះទៅហើយ ករណីនេះកម្លាំងជំនាញបានធ្វើសន្និដ្ឋានថា ជាករណីឃាតកម្ម ។

បន្ទាប់ពីបានពិនិត្យកោសល្យវិច័យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចប្រគល់សាកសពជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគ រដើម្បីចាត់ចែងបញ្ចុះសាកសពនៅក្នុងមូលដ្ឋានរបស់តែម្តង និងបន្តស្រាវជ្រាវរកសាច់ញាត្តិមកទទួល ព្រមទាំងបើកការស៊ើបអង្កេតរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម