សន្តិសុខសង្គម
តុលាការសម្រេចផ្តន្ទាទោសជនដៃដល់បាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែដាក់ពន្ធនាគារមួយជីវិត
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ តុលាការបានប្រកាសក្រមផ្តន្ទាទោសលើសំណុំរឿង ឃាតកម្ម ដែលឃាតករបាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែ ព្រោះតែភ្លើងប្រចណ្ឌ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៦០ លានរៀល។ សាលក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ប្តីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ ខែ មកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការក្រោយពីបញ្ចប់ការសាកសួរដេញដោល តុលាការបានលើក ពេលប្រកាសសាលក្រមទៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ។ សវនាការបានធ្វើឡើងជាសាធារណៈដែលមានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ និងលោក សាន សុភៈ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះមុខជនជាប់ចោទឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ គួកជេររថយន្ត ត្រូវបានចោទប្រកាន់ចំនួន៣.បទល្មើសដែលជាសុទ្ធជាបទល្មើសព្រហ្មទណ្ឌ.ឧក្រិដ្ឋ ។
សូមជម្រាបថា លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យជាឃាតករបាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស៖ ទី១បទ.ឃាតកម្មដែលមានស្ថានទម្ងន់ទោស”ទាក់ទិននឹងមរណៈភាពជនរងគ្រោះ”។ ទី២បទ.កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទី៣បទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនសង្ស័យឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ទនាគារនៅខេត្តព្រះសីហ នុ១០ ឆ្នាំ ពាក់ពន្ធករណីប្រើដំថ្មវាយ សម្លាប់មនុស្ស ហើយក៏ទើបនិងចេញពីពន្ធនាគារព្រៃសជាង២ ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន”ជាប់គុក២ ឆ្នាំ”។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ ឆ្នាំ មុខរបរ សាឡន នាងធ្លាប់មានប្ដីទី១ កូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ ខែ គិតមកដល់ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។
ជនដៃដល់បានឆ្លើយយសារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះគឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយនៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត។ ប៉ុន្តែនេះជាចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យជាមនុស្សជោគជាំទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ។ ក្រោយបាញ់សម្លាប់ជនរងគ្រោះរូបគេ បានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ។ ក្រោយពេលចូលសារភាពសមត្តកិច្ចក៏បានទៅឆែក ឆេរផ្ទះជនសង្ស័យ រកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លីដែលខ្លួនបានយកមកប្រើប្រាស់បាញ់សម្លាប់ប្រពន្ធ គឺទិញមកពីព្រំដែនកម្ពុជាថៃ ។
សូមជម្រាបថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតករបាញ់សម្លាប់ប្រពន្ធ យ៉ាងសាហាយឃោឃៅព្រៃផ្សៃនោះ ម្តងនេះពិតជាដេកគុកអស់មួយជីវិត៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?