សន្តិសុខសង្គម
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
ប្តីប្រពន្ធ ១គូ សង្ស័យសម្លាប់កូន (ចុង) របស់ខ្លួន ទើបតែមានអាយុ ២២ខែ រួចយកទៅកប់នៅក្រោយផ្ទះ បម្រុងបំបិទភស្តុតាង ត្រូវបានពលរដ្ឋរាយការណ៍ទៅកម្លាំងនគរបាលស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីសួរនាំរហូតឈានដល់ឃាត់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ជនសង្ស័យទី ១ ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើតភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅបណ្ដោះអាសន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ ទី២ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ការឃាត់ខ្លួនេះ គឺពាក់ព័ន្ធនឹងបទល្មើស ជាក់ស្តែងករណីឃាតកម្ម កាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ដំណើររឿងគឺ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំមានកូនប្រុសឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស អាយុ ២២ខែ រស់នៅក្នុងបន្ទុក ជាមួយឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ(ជាប្តីទី៤ និងជាឪពុកចុង) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ដោយពីរនាក់ប្តីប្រពន្ធបានប្រកបមុខរបរ ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី។ នៅវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ អ្នករស់ជិតខាងបានឮសំឡេងស្រែកយំខ្លាំងៗរបស់កុមារាឈ្មោះ ផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ។
លុះដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ដោយមានការសង្ស័យ អ្នករស់នៅជិតខាងដដែល បានប្តឹងរាយការណ៍ ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះនាំខ្លួនជនសង្ស័យទាំង ២នាក់ខាងលើមកធ្វើការសាកសួរ។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ (ប្តីទី៤) ដំបូងឡើងប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះ ផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង២០:០០នាទី ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល(ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់គេង” ប៉ុន្តែកូននៅតែបន្តយំ ទើបប្តី ស្ទុះទៅវាយដើមទ្រូងកូនចំនួន ០១ដៃ ដោយប្រើដៃខាងស្តាំ បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំងពីរចេញ។
បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត។ ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្តប់ឱ្យកូន។ រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ ចំនួន ០១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថាកូនវាមិនអីទេ។
លុះម៉ោង០៤:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឲ្យកូន។ ទន្ទឹមនោះប្តីសំពះសុំអង្វរកុំឱ្យខ្លួនប្តឹងប៉ូលិសអី ដោយសន្យាមិនគេចខ្លួន និងនៅចាមួយរហូត។ ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។ លុះដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង។
ខ្លួនបានសារភាពថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិង្សាជាច្រើនលើកទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតមកថ្ងៃស្លាប់ ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។
តាមការស្តាប់ចម្លើយឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ បានសារភាពថា រូបគេធ្លាប់ប្រើហិង្សាលើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ។ តាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំងផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។វត្ថុតាងដកហូត ដាវសាំម៉ូរៃ ចំនួន ០១ដើម ប្រវែង៧០សង់ទីម៉ែត្រ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ជុន កុសល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ