សន្តិសុខសង្គម
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ជូនដំណឹងដល់សាធារណជនកុំឱ្យចូលរួមសកម្មភាពកាស៊ីណូអនឡាញ
អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា “គ.ល.ក. បានជូនដំណឹងដល់សាធារណជនកុំឱ្យចូលរួមសកម្មភាពលេងល្បែងកាស៊ីណូអនឡាញ។ នេះបើតាម គ.ល.ក. បានឱ្យដឹងនាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
គ.ល.ក. បានសរសេរបន្ថែមនៅលើទំព័រហ្វេសបុកថា ដោយពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ដោយក្នុងនោះមានចំនួន ២៥ទំព័រ ដូចជាឈ្មោះ(១)Afb883 Gaming (២)Khmer888 VIP (៣)Afb883KH (៤)Fafa9898 Khmer v2 (៥)Skin Color (៦)Fafa24H ផេកផ្លូវកា K1 (៧)Fafa796. com 2 (៨)Angkor puro (៩)Qka88 (១0)FAST 99 KH (១១)Cambo Joker123 -CS02 (១២)Erminio Langford (១៣)Daily News – AVFC KH fan (១៤)Genesis Media (១៥)BJ88 Casino (១៦)អនឡាញកំពុងសោម (១៧)Vina 24h lottery (១៨)Melody Stevenson (១៩)Lotto19 Luxury (២០)Lottery company Vina 24h (២១)Bet168 (២២)Win Win 01 (២៣)Luy02 KH (២៤)Sadf និង (២៥)Loyhacker v3 គឺជាសកម្មភាពល្មើសនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
គ.ល.ក. បានបន្ថែមទៀតថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមានសមត្ថកិច្ចបាននឹងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត