Connect with us

សន្តិសុខសង្គម

សិស្សសាលាដែលឃាត់ខ្លួនកាលពីម្សិលមិញមានចំនួន១១៣នាក់ មកពី១៦វិទ្យាល័យ

បានផុស

នៅ

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា សិស្សសាលាដែលត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៦មីនាម្សិលមិញនេះ មានចំនួន១១៣នាក់ មកពី១៦វិទ្យាល័យ ក្នុងនោះមានស្រីចំនួន២៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រហែល១៤និង១០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខណៈដែលក្រុមក្មេងសិស្សសាលាទាំងនោះបានប្រមូលផ្តុំគ្នាលេងបាញ់ទឹក គប់ទឹក ជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវ ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាព ដែលបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិការ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យ កម្ពុជាថ្មី ដឹងនៅព្រលប់ថ្ងៃទី២៦មីនាថា ពាក់ព័ន្ធករណីឃាត់ខ្លួនក្រុមក្មេងសិស្សសាលាទាំង១១៣នាក់នេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹង និងរាយការណ៍ពីប្រជាពលរដ្ឋពីភាពបង្កអុកឡុករញ៉េរញ៉ៃដែលនៅជិតទីតាំងនោះ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងសិស្សសាលានេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដកហូតម៉ូតូចំនួន៥១គ្រឿង រួមទាំងសម្ភារប្រើប្រាស់ឲ្យការបាញ់ទឹកមួយចំនួន និងបាននាំមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏បានអញ្ជើញឪពុកម្ដាយក៏ដូចជាអាណាព្យា និងលោកនាយកសាលាឲ្យមកធានា និងយកទៅអប់រំបន្ត។

លោកបន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលក៏បានណែនាំអប់រំពាក់ព័ន្ធបញ្ហាផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺចង់ឲ្យក្មេងទាំងនេះបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងកុំឲ្យក្លាយជាក្មេងទំនើងបង្កហិង្សាដាក់គ្នាដែលអាចឲ្យសមត្ថកិច្ច​ឈានដល់ការអនុវត្តវិធានការច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម