សន្តិសុខសង្គម
បាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ យប់រំលងអាធ្រាត្រសង្ស័យជារឿងគំនុំ
មានការភ្ញាក់ផ្អើលមួយបានកើតឡើងព្រមទាំងមានសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ដែលមុខសញ្ញាសង្ស័យបានបាញ់ស្រោចទៅលើទ្វារផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែងហើយដែលហេតុការណ៍នេះត្រូវបានគេដាក់ការសង្ស័យថាអាចជារឿងគំនុំ។
ទីតាំងកើតហេតុស្ថិតក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បើតាមប្រភពជុំវិញទីតាំងកើតហេតុបានបញ្ជាក់ថា ករណីបាញ់បោះនេះកើតឡើងក្នុងយប់រំលងអាធ្រាត្រព្រោះសំឡេងគ្រាប់ដែលផ្ទុះឡើងជាច្រើនគ្រាប់នោះ គឺជាពេលដែលពលរដ្ឋលង់លក់នៅក្នុងដំណេកអស់ទៅហើយដែលអ្នកខ្លះក៏បានឮរីឯអ្នកខ្លះទៀតក៏មិនបានឮផងដែរ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ច ផ្ទះដែលរងការបាញ់ប្រហារនេះគឺម្ចាស់មានឈ្មោះ កែវ ឌាំង មានមុខរបរលក់គ្រឿងអគ្គិសនី និងជួសជុលទូរសព្ទ ដែលនៅពេលផ្ទុះអាវុធជាច្រើនគ្រាប់នោះគឺម្ចាស់ផ្ទះពុំបានដឹងឡើយដោយសារតែលង់លក់ក្នុងដំណេក។ លុះព្រឹកឡើងពេលបើកទ្វារដើម្បីប្រកបមុខរបរជាធម្មតា ក៏មានការងារឆ្ងល់ដោយសារតែទ្វារផ្ទះដែលធ្វើឡើងអំពីដែកជាច្រើនផ្ទាំងនោះ បានធ្លុះធ្លាយជាប្រហោងតូចៗទើបមានការសង្ស័យថាអាចជារន្ធគ្រាប់កាំភ្លើងហើយក៏បានប្ដឹងសមត្ថកិច្ចតែម្ដង។
នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងកើតហេតុនិងសង្កេតឃើញថា ទ្វារផ្ទះជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ស្រោចបណ្ដាលឲ្យធ្លុះធ្លាយចំនួន ៦ កន្លែង។ ដោយឡែកសំបកកាទូសពុំមាននៅនឹងកន្លែងកើតហេតុនោះឡើយ ដែលធ្វើឲ្យសមត្ថកិច្ចមួយចំនួនបានធ្វើការសន្និដ្ឋានថា អាវុធដែលជនមិនស្គាល់មុខប្រើប្រាស់នោះអាចជាប្រភេទកាំភ្លើងរ៉ូឡូ ៦ អុិញ ដែលអាវុធប្រភេទនេះមានតែ ៦ គ្រាប់ប៉ុណ្ណោះ ហើយក៏មិនអាចបន្សល់សំបកកាទូស្តនោះឡើយ ព្រោះវាជាប់នៅក្នុងបង់រ៉ូឡូទាំងអស់។
បច្ចុប្បន្នម្ចាស់ផ្ទះដែលជាជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីឈានទៅកំណត់មុខសញ្ញា ព្រោះពេលនេះគេមិនទាន់ដឹងថាតើជាគំនុំឬក៏ជុំវិញរឿងអ្វីឡើយ ដែលធ្វើឲ្យជនមិនស្គាល់មុខបាញ់ស្រោចចូលទៅក្នុងផ្ទះបែបនេះ។ ប៉ុន្តែជាសំណាងល្អពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
អត្ថបទ :សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត