Connect with us

សន្តិសុខសង្គម

កូនប្រុសញៀនថ្នាំដល់កម្រិត ទាញកាំបិតកាប់ឪពុករបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនដល់កម្រិតរហូតវង្វេងស្មារតី ឃើញឪពុកម្តាយឈ្លោះគ្នា ទាញកាំបិតកាប់លើឪពុក បណ្តាលឱ្យរបួសធ្ងន់ធ្ងរសន្លប់ឈឹង ហើយរត់គេចខ្លួនបាត់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ប្រទះឃើញកាន់កាំបិតចូលភូមិ វិញក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។

បុរសញៀនថ្នាំខាងលើឈ្មោះ ហាំង សារាយ ហៅហើម អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកឪពុករងគ្រោះឈ្មោះ ហាំង អាយុ៦៣ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះជាឪពុក ស្រវឹងស្រា បានឈ្លោះទាស់សម្តីគ្នាជាមួយប្រពន្ធ ស្រាប់តែកូនប្រុសខាងលើ ដើរទៅឃើញអ្នកមានគុណទាំងពីរកំពុងឈ្លោះទាស់គ្នា ទាញបានកាំបិត កាប់ក្បាលឪពុកជាច្រេីនកាំបិតបណ្តាលឱ្យរបួសធ្ងន់ធ្ងរ បង្កឱ្យផ្អើលឆោឡោ ហើយរត់គេចខ្លួនចូលក្នុងត្រពាំងឈូកបាត់ ផ្អើលសមត្ថកិច្ច តាមស្វែងរកដល់យប់ នៅតែមិនឃើញ ជនរងគ្រោះជាឪពុកត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីរពេទ្យ ។

ករណីហឹង្សាក្នុងគ្រួសារខាងលើ ជនដៃដល់ជាកូនបង្កើត រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ប្រទះឃើញដើរកាន់កាំបិតចូលភូមិ ពលរដ្ឋរាយការណ៍ សមត្ថកុច្ចចុះទៅព័ទ្ធចាប់ខ្លួន ។ ក្រោយចាប់ខ្លួនបានជនសង្ស័យ រួមជាមួយកាំបិតមួយដើម នាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម