សន្តិសុខសង្គម
ឆ្លងចរន្តឆេះរថយន្ត ២ គ្រឿងនៅក្រុងបាត់ដំបង ផ្អើលសមត្ថកិច្ចទាំងយប់
រថយន្តចំនួន ២ គ្រឿងដែលម្ចាស់ចតនៅក្នុងរោងខាងមុខផ្ទះ ត្រូវបានអណ្ដាតភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងយប់ ដោយសារតែការឆាបឆេះនេះបានកើតឡើងទៅលើរថយន្តចំនួន ២ គ្រឿងក្នុងពេលតែមួយ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ៩ និង ១៥ នាទី នៅត្រង់ចំណុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីអគ្គិភ័យនេះដែរ បានបង្កឲ្យឆេះរថយន្តចំនួន ២ គ្រឿង ក្នុងពេលតែមួយដែលរថយន្តទាំងនេះជាកម្មសិទ្ធិ របស់ឈ្មោះ ស្រី ណី ភេទ ស្រី អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ភ្លាមៗនោះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តយ៉ាងបន្ទាន់ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់និងទប់ស្កាត់មិនឲ្យរីករាលដាលប៉ះពាល់ដល់លំនៅដ្ឋាន។

ក្រោយការត្រួតពិនិត្យដើម្បីរកមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ឆ្លងប្រព័ន្ធភ្លើងរថយន្ត) ដោយរថយន្តទាំងពីរនេះគឺមួយគ្រឿងឆេះខ្ទេចទាំងស្រុង និងមួយគ្រឿងជាតិឆេះប្រមាណ ៤០% តែប៉ុណ្ណោះ ហើយក៏មិនបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វឡើយ ៕
អត្ថបទ ៖សោ និយមរ័ត្ន


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?