សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ បន្ទាប់ពីបាញ់ប្រហារបុរសម្នាក់នៅផ្លូវជាតិលេខ៣
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ក្រោយពីបាញ់ប្រហារបុរសម្នាក់នៅផ្លូវជាតិលេខ៣បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ក្នុងករណីបាញ់ប្រហារនេះមានឈ្មោះ ឌីត និមល អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរអាជីវករ (បោះដុំ ប៊ីចេង)។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ)។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីបាញ់ប្រាហារលើជនរងគ្រោះនេះបានកើតឡើងកាលពីម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

តាមរបាយការណ៍ មុនពេលកើតហេតុជនដៃដល់បើករថយន្តម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នាជាមួយរថយន្ដជនគ្រោះម៉ាកតូរីស ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2K-8528 លុះមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងមកកាក់ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លីបាញ់មកលើជនរងគ្រោះត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ ហើយក្រោយពីបាញ់ប្រហារជនដៃដល់បានបើករថយន្ដគេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាកែវ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង យកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីអនុវត្តតាមនិតិវិធី។ បើតាមសមត្ថកិច្ច ករណីនេះគឺផ្ដើមចេញពីករណីគំនុំ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?