Connect with us

សន្តិសុខសង្គម

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

បានផុស

នៅ

កាលពីម៉ោង១០ ព្រឹក ថ្ងៃទី ១ខែមេសា កុដិ១ខ្នង និងសម្ភារៈជាច្រើនទៀត ស្ថិតក្នុង វត្តបទុមស្រះឈូក ហៅវត្តភ្នំលៀប  ភូមិភ្នំលៀបកេីត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ ស្របពេលព្រះសង្ឃកំពុងរៀបចំទីតាំងធ្វើសង្ក្រាន្តក្នុងបុណ្យចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាលស្រុកព្រះនេត្រព្រះ វរសេនីយ៍ទោ ទេព រដ្ឋា បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅម៉ោងប្រហែល ១០ព្រឹក ស្រាប់តែភ្លើងឆេះចេញពីកុដិមានទំហំ១៥ម៉ែត្រ x ៩ម៉ែត្រ ដំបូលប្រក់ក្បឿង និងជញ្ជាំងខាងលេីក្តា។ ហេតុការណ៍នេះ គឺដោយសារតែទុស្សេខ្សែរភ្លើងទើបបណ្តាលឲ្យ ភ្លើងឆាបឆេះសន្ធោសន្ធៅរាលដាលឆ្លងដល់កន្លែងជាច្រើនទៀត។

ក្រោយលោកនាយប៉ុស្តិ៍ ទទួលបានការហៅទូរស័ព្ទពីព្រះសង្ឈភ្លាម លោក វរសេនីយ៍ ទោ ទេព រដ្ឋាបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៨ នាក់ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ២រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ២ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចុះជួយពន្លត់ភ្លើងដែលកំពុងឆេះក្នុងវត្ត។ ក្រោយការចុះជួយយ៉ាងសស្រាក់សស្រាំ រយៈពេល១ម៉ោងក្រោយមកទើបអគ្គីភ័យបានបានរលត់ទាំងស្រុង។

តាមប្រភពដដែលបានឱ្យដឹងថាសម្ភារ:ខូចខាចមានដូចជា រោងដែក២ ខ្នង រោងបុណ្យ បុស្បុក ១ គ្រឿង ស្រូវ ៨តោន ⁠ទូកស្មាច ១គ្រឿង ⁠ក្តាមឈូស១ គ្រែ១០ គ្រឿងបរិក្ខាចាន ឆ្នាំង គ្រឿងកាត់ដែក ផ្សាដែក ទូរទស្សន៍១ គ្រឿង ក្បឿង២០០០ សន្លឹក សរុបគិតជាទឹកប្រាក់អស់ប្រហែល១០ ០០០ដុល្លា៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម